ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកអធិប្បាយបាល់ទាត់ល្បីឈ្មោះ ចក់ បានធ្វើការប្រកាស នឹងសារភាពសុំស្នេហ៍ ពិធីការិនី កញ្ញាហេង កែវនីតា ពេលបានជួបនៅក្រៅ។

តែពេលនេះស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំង ក្រោយឆ្លងកាត់ពេលជាច្រើនថ្ងៃ អ្នកអធិប្បាយកីឡាបាត់ទាល់រូបស្រស់ និងតារាស្រីរូបនេះបានធ្វើការមកជួបគ្នា អង្គុយញុំអាហារដោយផ្ទាល់ជាមួយទឹកមុខ ពោរពេញដោយភាពរីករាយ នៅពេលបានជួបគ្នានៅក្រៅបែបនេះ។

ក៏ប៉ុន្តែនៅក្នុងនោះ បណ្តាអ្នកគាំទ្រជាច្រើនសឹងមិនជឿនោះទេថា ទីបំផុតអ្នកទាំង២បានមកជួបគ្នាសមតាមបំណង ក្រោយលោប្រកាសចំៗ ថាស្រលាញ់តារាស្រីរូបនេះយ៉ាងខ្លាំង។ តាមរយៈសកម្មភាពញុំាអាហារជាមួយគ្នានេះ អ្នកគាំទ្រនៅតែមិនទាន់ដឹងច្បាស់នៅឡើយថាចម្លើយនាងគឺបែបណា។

ទន្ទឹមនឹងរូបភាពមួយសន្លឹក ក្រោមការជួបជុំរបស់អ្នកទាំង២ ត្រូវបានបណ្តាអ្នកគាំទ្រជាច្រើននាំគ្នាស៊ែរតៗគ្នាពេញបណ្តាញសង្គម រាប់ពាន់ដងតែម្តង៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាហេង កែវនីតា
កញ្ញាហេង កែវនីតា
កញ្ញាហេង កែវនីតា
លោកចក់ អ្នកអធិប្បាយបាល់ទាត់
លោកចក់ អ្នកអធិប្បាយបាល់ទាត់
លោកចក់ និងហេង កែវនីតា ជួបគ្នាតាមបំណង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា