កូរ៉េខាងត្បូង ៖ វាមានរយៈពេល ៦ឆ្នាំទៅហើយ សម្រាប់គម្រោងសប្បុរសធម៌មួយ ដែលមានឈ្មោះថា PROMIZ របស់តារាសម្ដែងប្រុសល្បីឈ្មោះ Lee Min Ho និងក្រុមអ្នកគាំទ្រ ដែលតែងតែជួយសង្គ្រោះទៅដល់ក្មេងៗ ក៏ដូចជាមនុស្សជាច្រើន ដែលត្រូវការជំនួយ ក្នុងរូបភាពជាគម្រោងការលក់ផលិតផល មានលក្ខណៈខុសប្លែកពីគ្នា ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការងាររវល់ យ៉ាងណាក៏ដោយ ជារៀងរាល់ឆ្នាំ Lee Min Ho និងក្រុមអ្នកគាំទ្រ នៅតែបន្តធ្វើគម្រោង PROMIZ របស់ពួកគេឡើង ដោយការបង្កើតផលិតផលផ្សេងៗ ដែលមានប្រយោជន៍ដល់សុខភាពមនុស្ស យកទៅលក់ ហើយប្រមូលយកប្រាក់ចំណេញ ដើម្បីជាទុន ជួយទៅដល់មនុស្សដែលខ្វះខាត។

ទង្វើដ៏សប្បុរសនេះ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សង្គម តាមរយៈការរៀបចំប្រធានបទប្លែកៗ ថ្មីៗ ធ្វើឲ្យមនុស្សជាច្រើនមានភាពរីករាយ ក្នុងការបរិច្ចាគ។ 

ក្នុងនោះដែរ គម្រោង PROMIZ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រដែលនៅក្រៅប្រទេស តាមរយៈការផ្សព្វផ្សាយរបស់ Lee Min Ho និងក្រុមអ្នកគាំទ្រ នៅក្នុងបណ្ដាញអ៊ីធើណែត រហូតទទួលបានពានរង្វាន់ Grand Brand Grand Prize សម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នាផងដែរ។

យ៉ាងណាមិញ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗ គម្រោង PROMIZ បានរៀបចំបង្កើតផលិតផល ធ្វើពីគ្រាប់ធញ្ញជាតិ ដែលយកមកពីខេត្ត Jinan។ គម្រោងនៃការលក់ផលិតផលទាំងនេះ គឺជាលក់ដាក់លក់ ផលិតផលពិសេសៗ ដែលយកមកពីខេត្តផ្សេងៗ ហើយផ្ដល់ផលចំណេញទៅដល់ ប្រជាជនដែលរស់នាំ ក្នុងខេត្តទាំងនោះវិញ។

ប្រាក់ចំណេញដែលរកបានឆ្នាំនេះ ត្រូវបានប្រគល់ជូនទៅក្មេងៗ ដែលខ្វះខាតចំនួន ៣៣៧នាក់ ដែលមកពីមណ្ឌលកុមារកំព្រាចំនួន ១២កន្លែង នៅក្នុងខេត្ត Jinan។ លើសពីនេះទៀត នៅក្នុងថ្ងៃគម្រប់ខួប លើកទី១០ របស់ក្រុមអ្នកគាំទ្រ Lee Min Ho ពួកគេបានរៀបចំអំណោយយ៉ាងច្រើន ជូនទៅដល់កុមារចំនួន ៥៥នាក់ផងដែរ ក្នុងនោះរួមមាន អង្ករចំនួន ១,៥ តោន ព្រមទាំងអាហារសម្រាប់ក្មេងៗ ចំនួន ៣០០គីឡូក្រាមផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Lee Min Ho
រូបភាព Lee Min Ho
រូបភាព Lee Min Ho
រូបភាព Lee Min Ho
រូបភាព Lee Min Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]