ប៉ាគីស្ថាន៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ ថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីវីដេអូឃ្លីបមួយរបស់លោក ត្រូវបានគេថតយកទៅបង្ហោះចែកចាយ ក្នុងសកម្មភាពដ៏គួរឲ្យអស់សំណើច ជិះម៉ូតូដឹកគោដាក់ពីមុខ។

បុរសម្នាក់ជិះម៉ូតូដឹកគោដាក់ពីមុខ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបដែលកំពុងតែល្បីនេះ ត្រូវបានគេដឹងថា ថតឡើងនៅក្នុងតំបន់ជនបទ នាបណ្តោយផ្លូវមួយកន្លែង ក្នុងប្រទេសប៉ាគីស្ថាន (កាលពីដើមខែនេះ) ដែលនៅក្នុងនោះ គឺបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់បុរសដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូកញ្ចាស់មួយគ្រឿងរបស់គាត់ និងថែមទាំងមានដឹកគោមួយក្បាលគ្របក្រណាត់.ស (ត្រឹម.ក) ដាក់នៅពីមុខយ៉ាងសង្ហា ក្នុងទឹកមុខហាក់ញញឹមញញែម ដែលជាហេតុធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍អ្នកដំណើរ ដែលបើកឆ្លងកាត់តាមផ្លូវនោះជាខ្លាំង។

បុរសម្នាក់ជិះម៉ូតូដឹកគោដាក់ពីមុខ

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតបានដោយអ្នកដំណើរក្នុងរថយន្តម្នាក់ និងបានយកទៅបង្ហោះចែកចាយលើបណ្តាញសង្គម រហូតទទួលការចាប់អារម្មណ៍ និងចំនួនអ្នកចុចចូលមើលយ៉ាងច្រើនផងដែរ។

អ្នកលេងបណ្តាញសង្គមខ្លះបញ្ចេញមតិបែបលេងសើចថា៖ «ស្វាគមន៍មកកាន់ប៉ាគីស្ថាន! តោះនាំសត្វគោ ជ្រូក លា និងស្វា ជិះម៉ូតូជាមួយអ្នកឲ្យផ្អើលម្តងមើល៍!» ។ ឯអ្នកខ្លះថា «រឿងប្លែកៗចឹង កើតមានតែនៅប៉ាគីស្ថានប៉ុណ្ណោះ»

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]