ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ជន​ដៃដល់​ដែល​កាប់​អ្នក​ភូមិ​ម្នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ នៅ​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ដែល​សង្ស័យ​ថា ជា​ការ​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិនោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ​ឧសភា ត្រង់ចំណុច​ភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​ ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍របស់​សមត្ថកិច្ច​។ គួររំលឹកថា៖ បើដូចអ្វីកំពុង​សង្ស័យ…ចោរពេលនេះ កាន់តែសាហាវ​ហើយ

សេចក្ដីរាយការណ៍​បានឱ្យដឹងទៀត​ថា ជនសង្ស័យ​​មាន​ឈ្មោះ​លួ​ន ថា អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។ ជន​នេះ​ ត្រូវ​កម្លាំង​នគរបាលនៃ​អធិការ​ស្រុក​បាណ​ន់​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ប្រព្រឹត្ត​រួច​រត់គេច​ខ្លួន​បាន​២​ថ្ងៃ​ ។

បើ​តាម​របាយ​ការ​ណ៍បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​រូប​នេះ បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​យ៉​ម ឈួ​ង ហៅ​ស្រប ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ​ឧសភា ដែល​ស្ថិត​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ជន​ដៃដល់​រូប​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​ ។

ជុំវិញ​ករណី​នេះ ដំបូង​ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ធ្វើ​ជា​សុំ​ផ្លែ​ដូង តែ​ពេល​ឃើញ​ជន​រង​គ្រោះ​​នៅ​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​ទាញ​កាំបិត​កាប់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់ និង​បាន​ស្រែក​ឲ្យ​អ្នក​ភូមិ​ជួយ​។ ដោយ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​ជន​នេះ​ ក៏​បាន​រត់គេច​ខ្លួន​ភ្លាម​ៗ​ដែរ​ ។

គេ​បាន​ដាក់​ការ​សង្ស័យ​ជំ​ហាន​ដំបូង​ថា បើ​យោង​លើ​សកម្មភាព​នេះ​អាច​ជា​ការ​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច​។ ទោះ​យ៉ាងណា​ពេល​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​កំពុង​សួរនាំ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]