ថៃ៖ ក្រោយពីចែកផ្លូវគ្នា ជាមួយអតីតសង្សារ​ តារាសម្តែងប្រុសMarch Chutavuthរួចមក តារាសម្តែងស្រី Punpun Sutatta ក៏មិនប្រកាសទំនាក់ទំនងស្នេហា ជាសាធារណៈជាមួយបុរសណាទៀតដែរ។

ប៉ុន្តែជាក់ស្តែងថ្មីៗនេះ ស្រាប់តែ Punpun បើកចិត្តនិយាយពីស្នេហាថ្មីរបស់ខ្លួនដែលទាក់ទងគ្នាបាន២ឆ្នាំហើយ នៅក្នុងកម្មវិធីទូរទស្សន៍មួយ។

ដោយតារាស្រីវ័យ២២ឆ្នាំរូបនេះបានរៀបរាប់ថា « ចា៎ ខ្ញុំទើបតែរៀនចប់ ពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះឆ្លងកាត់ការលំបាកមកច្រើនឆ្នាំ។ សម្រាប់រឿងស្នេហាវិញ គឺខ្ញុំទាក់ទងគ្នាបាន២ឆ្នាំហើយ និងធ្លាប់ទៅជួបម៉ាក់ប៉ាខាងប្រុសរួចរាល់ដូចគ្នា គ្រប់យ៉ាងគឺល្អធម្មតា។ គាត់អាយុបងខ្ញុំ១៤ឆ្នាំ ហើយនេះគឺជាលើកដំបូងដែលខ្ញុំនិយាយពីរឿងនេះ។ ខ្ញុំនិងគាត់ពួកយើងបានជួបគ្នាដោយចៃដន្យ ព្រោះគាត់ជាមិត្តភក្តិរបស់បងWoonsen Virithipa ។

សម្រាប់ស្នេហាលើកនេះ ដំបូងប៉ារបស់ខ្ញុំគាត់ឆ្ងល់ថា ពួកខ្ញុំទាំងពីរត្រូវគ្នាយ៉ាងម៉េចបើអាយុខុសគ្នាច្រើនយ៉ាងនេះ។ តាមពិតទៅពេលដំបូងខ្ញុំក៏ដូចគ្នា មិត្តភក្តិគ្រប់គ្នាប្រាប់ឲ្យខ្ញុំសាកមើលនិយាយគ្នា២ខែសិន ក្រោយមកពួកយើងក៏យល់ពីគ្នា។

ខ្ញុំមិនបានលាក់បាំងទេ គ្រាន់តែមិនដែលផុសរូបនៅក្នុងបណ្តាញសង្គម ប៉ុន្តែពួកយើងទៅណាមកណាជាមួយគ្នារហូត។ ម្យ៉ាងទៀតពេលផុសរូបឲ្យគ្រប់់គ្នាដឹង ហើយនៅបែកគ្នាក៏លុបរូបចេញ ខ្ញុំមិនចង់ជួបរឿងបែបហ្នឹងទេ»។

ទោះបីជាគ្រប់គ្នាមិនទាន់បានឃើញមុខមាត់ពិតរបស់គូស្នេហ៍ Punpun ក៏ដោយ ប៉ុន្តែអ្នកគាំទ្រនាំគ្នាជូនពរ និងសង្ឃឹមថាស្នេហាថ្មីរបស់នាងលើកនេះមានតែភាពផ្អែមល្ហែម និងសុភមង្គលឲ្យគ្នាទៅវិញទៅមក៕ 

Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta
Punpun Sutatta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]