ហ្វីលីពីន៖ ជាក់ស្តែងការអណ្តែតខ្លួនក្នុងអាងហែលទឹកគឺជារឿងលំហែកាយដ៏ស្រួលខ្លួនមួយ។ ប៉ុន្តែយើងក៏មិនប្រាកដថា ការគេងក្នុងអាងហែលទឹកគឺជារឿងដ៏ល្អនោះទេ។ 

ជាក់ស្តែង ថ្មីៗនេះមានកំលោះម្នាក់ឈ្មោះ Seth បានគេងក្នុងអាងហែលទឹកយ៉ាងសង្ហានៅក្នុងសណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីន បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ 

យោងតាមម្ចាស់គណនីឈ្មោះ Iris បានរៀបរាប់ថា៖

«ពួកយើងទៅដើរលេងជាលក្ខណៈក្រុមគ្រួសារ ប៉ុន្តែពុំមានកន្លែងគេងគ្រប់គ្រាន់។ ដូច្នេះប្អូនជីដូនមួយកំពុងតែស្រវឹងរបស់ខ្ញុំក៏យកអាវពោងហើយនិយាយថា “គេនឹងគេងនៅក្នុងអាងហែលទឹក” ខ្ញុំស្មានតែគេនិយាយលេង ប៉ុន្តែគេពិតជាទៅគេងពិតមែន!។» 

កំលោះ Seth

ក្រោយមក ដោយគិតថាប្អូនជីដូនមួយនេះប្រហែលជាលលេងនឹងនាងនោះទេ ដូច្នេះ Iris ក៏មិនបានគិតអ្វីច្រើនដែរ ហើយក៏គេងក្នុងបន្ទប់ដូចធម្មតា។ ប៉ុន្តែបន្ទាប់ពី ២០នាទីក្រោយ ប្អូនស្រី Iris ក៏ចេញទៅមើលរកគេនៅអាងហែលទឹក មានអីឃើញគេគេងលក់យ៉ាងសង្ហា គ្មានជំពាក់លុយពីណាមួយរៀល។

ដោយឡែក កំលោះ Seth នេះបាននិយាយថា គេគេងលក់នៅក្នុងអាងហែលទឹកប្រហែលជាម៉ោងជាង ១១:៤៥នាទីយប់។ ប៉ុន្តែគេភ្ញាក់នៅម៉ោងជាង ៣យប់បន្តិច រួចក៏គេងទៅវិញ។

យ៉ាងណាមិញ គេភ្ញាក់ពីគេងម្តងទៀតនៅម៉ោង ៧ព្រឹក នៅពេលបុគ្គលិកសណ្ឋាគាររៀបចំសម្អាតអាងហែលទឹក។ ដូច្នេះមានន័យថា គេចំណាយពេលគេងនៅក្នុងអាងហែលទឹកនេះអស់រយៈពេលជាង ៧ម៉ោង។

ក្រោយមករឿងនេះល្បីពេញបណ្តាញសង្គម Twitter។ Iris បាននិយាយទៀតថា៖

«ច្បាស់ណាស់អ្នករាល់គ្នាពុំគួរធ្វើដូចជាប្អូនជីដូនមួយខ្ញុំនោះទេ។ ពួកយើងមិនបានបញ្ឈប់គេ ព្រោះតែគេគឺជាមនុស្សឆ្លាត ហើយគេតែងតែដឹងថាគេកំពុងតែធ្វើអ្វី។ ម្យ៉ាងវិញទៀត គេក៏មានមិត្តភក្តិរបស់គេនៅជិតនោះផងដែរ។ ដូច្នេះគេគ្មានគ្រោះថ្នាក់អីទេ។»

ដូច្នេះ សូមអ្នករាល់គ្នាពុំគួរធ្វើត្រាប់តាមកំលោះ Seth នេះអី ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុនានា៕ 

សាររបស់ Iris សរសេរលើ Twitter
សាររបស់ Iris សរសេរលើ Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]