ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយ គេកត់សម្គាល់ឃើញមានការប្រកួតប្រជែងទីផ្សារកាហ្វេ និងហាងកាហ្វេកាន់តែកើនឡើង ដែលភាគច្រើនបានទាក់ចិត្តយុវវ័យ និងអ្នកធ្វើការជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសរាល់ការជួបជុំពិភាក្សារឿងការងារផ្សេងៗភាគច្រើនពួកគេទៅហាងកាហ្វេល្បីៗផ្សេងៗ ពីព្រោះពួកគេគិតថាកាហ្វេដែល ឆ្ងាញ់គឺមានតែនៅក្នុងហាងប្រេ៊នៗ ឬហាងល្បីៗនោះទេ។

កាហ្វេ ស៊ូភើ

យ៉ាងណាមិញ ស្របពេលដែលទីផ្សារកាហ្វេ និងហាងកាហ្វេរីកដូចផ្សិតនេះ យើងជឿជាក់ថា អ្នកញុំាកាហ្វេជាច្រើននៅមិនទាន់ស្គាល់ និងដឹងពីប្រភេទកាហ្វេច្បាស់លាស់នៅឡើយទេ។ ជាការពិតណាស់រសជាតិកាហ្វេពិតជាសំខាន់ ហើយវាបានធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ល្អទៀតផង ដូចនេះហើយទើបយើងឃើញថា មនុស្សជាច្រើនចូលចិត្តកាហ្វេ ឬអាចនិយាយបានថាញៀនកាហ្វេ។ ពេលខ្លះពួកគាត់ត្រូវបង្ខំចិត្តជិះទៅឆ្ងាយពីផ្ទះ ឬកន្លែងធ្វើការគាត់ ព្រោះតែចង់ពិសាកាហ្វេមួយកែវប៉ុណ្ណោះ ហើយពួកគាត់ក៏លួចគិតថា បើមានកាហ្វេដែលឆ្ងាញ់នៅជិតផ្ទះ ឬមាននៅក្នុងផ្ទះស្រាប់តែម្តងមិនដឹងល្អប៉ុណ្ណាទេ?

ស្របពេលទីផ្សារកាហ្វេកំពុងតែកើនឡើង និងដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលទានកាហ្វេយ៉ាងឆាប់រហ័ស ពេលនេះមានប្រេនកាហ្វេមួយកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទទួលទានជាច្រើនដោយសាររសជាតិដ៏ឆ្ងាញ់មិនខុសពីហាងកាហ្វេប្រេ៊នៗល្បីៗនោះទេ ប្រេ៊ននោះគឺ ស៊ូភើកាហ្វេ (Super Coffee) ជាផលិតផល របស់ប្រទេសសាំងហ្គាពួរ ដែលផ្សំឡើងពីការលីង និងលាយបញ្ចូលគ្នារវាងគ្រាប់កាហ្វេពីរប្រភេទគឺ អារ៉ាប៊ីកា និងរ៉ូបូស្តា ជាមួយការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគឺការបង្កកសម្ងួត។ ស៊ូភើកាហ្វេក៏បានបង្ហាញខ្លួនជាមួយរសជាតិឆ្ងាញ់ដិតជាប់ចិត្ត និងមានប្រវត្តិច្បាស់ ដែលវាជាប្រភេទកាហ្វេកញ្ចប់ 3 in 1 បង្កើតឡើងតាំងពីឆ្នាំ១៩៨០ និង ជាកាហ្វេមួយប្រភេទមានការទទួលស្គាល់នូវរសជាតិទូទាំងអាស៊ីអាគ្នេយ៍ ។

កាហ្វេ ស៊ូភើ

ក្រៅពីកាហ្វេ3 in 1 ស៊ូភើកាហ្វេក៏មានកាហេ្វ ស ឬជាភាសាបរទេស (WHITE COFFEE) មានច្រើនរសជាតិសម្រាប់តម្រូវតាមចំណង់ចំណូលចិត្តអ្នកញុំាខុសៗគ្នា ដោយមានរសជាតិលើទីផ្សារបច្ចុប្បន្នដូចជា Super Charcoal Roasted White Coffee, Classic, Roasted Hazelnut, Brown Sugar and Coffee & Creamer (No added sugar) និងស៊ូភើកាហ្វេរសជាតិយ៉ិនសិន (Ginseng) ផងដែរ។ ដូច្នេះហើយដើម្បីទទួលបានកាហ្វេ3 in 1 ដ៏ឈ្ងុយឆ្ងាញ់ ចំណាយពេលវេលាតិចមិនរង់ចាំយូរ ស៊ូភើកាហ្វេជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។

លោកអ្នកអាចរកទិញកាហ្វេស៊ូភើកាហ្វេបាននៅតាមផ្សារទំនើបធំៗដូចជា ផ្សារទំនើបបាយ័ន ផ្សារទំនើបឡាក់គី ផ្សារទំនើបអ៊ីអន ម៉ាក្រូ ស៊ូភើស្តរ ផេនសល អ័រឃីតកោះពេជ្រ ថៃហ៊ួត តាមម៉ាត និងផ្សារផ្សេងៗជាច្រើនទៀត ព្រមទាំងតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង និងខេត្តកោះកុង ឬក៏លោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 016 555 020/ 012 983 838 សម្រាប់ការជាវចែកចាយបន្ត និងចង់ដឹងកាន់តែច្បាស់ចូលទៅកាន់ផេកស៊ូភើកាហ្វេ: https://www.facebook.com/supercoffeeKH/ ៕

កាហ្វេ ស៊ូភើ
កាហ្វេ ស៊ូភើ
កាហ្វេ ស៊ូភើ
កាហ្វេ ស៊ូភើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]