ភ្នំពេញ៖ អតីតបេក្ខភាពThe Voice Kids ប្អូនស្រីរ៉ន ចាន់ឌីន បច្ចុប្បន្នឃើញថានាងតែងតែលេចមុខឡើង នូវកម្មវិធីតូចធំជាច្រើន ស្របពេលដែលអ្នកគាំទ្រជាច្រើន ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសមត្ថភាព ដ៏ល្អនៅក្នុងការបញ្ចេញសម្លេង រាល់បទចម្រៀងទាំងអស់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះក៏ស្រាប់តែលេចមុខនៅក្នុងកម្មវិធីមួយ ដែលបានឡើងបកស្រាយជាមួយនឹងចម្រៀងមរតកដើមមួយបទ ពិតជាពីរោះ និងទទួលបានការសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ក្រោយទស្សនាការច្រៀងរបស់ប្អូន។

ដោយក្នុងនោះនាងបានធ្វើបកស្រាយក្នុងបទ«ទុក្ខស្រី ប្តីព្រាត់» ជាមួយនឹងកាយវិការ យ៉ាងសាកសមទៅតាមចម្រៀង ធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ដែលនាងនៅក្មេងប៉ុណ្ណឹងសោះតែមានសមត្ថភាពចៀងបានយ៉ាងពីរោះ មិនចាញ់មនុស្សធំនោះទេ។

តាមរយៈសមត្ថភាពដ៏ល្អនេះដែរ អ្នកគាំទ្រជាច្រើនក៏រំពឹងថានាងនឹងក្លាយជាតារាមួយរូប ដែលមានសមត្ថភាពខ្លាំងនៅក្នុងការច្រៀង ជាពិសេសនៅពេលដែលច្រៀងបទបែបមរតកដើមយ៉ាងដូច្នោះ៕

សូមទស្សវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន ពេលច្រៀង
រ៉ន ចាន់ឌីន ពេលច្រៀង
រ៉ន ចាន់ឌីន ពេលច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន