ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១ និង​៣៥​នាទីរ​សៀ​ល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ មាន​បុរស​ម្នាក់​ធ្លាក់​ពីលើ​ដើម​ត្នោត​ស្លាប់ ស្ថិត​នៅ​ច​ម្ងា​ប្រមាណ​៣០០​ម៉ែត្រ ខាងជើង​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ កែវ លាក់ អាយុ​៥៩​ឆ្នាំ មុខរបរ​កសិករ ឡើងត្នោត មាន​ប្រពន្ធ មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ។ ដោយនៅ​ក្បែរ​សាកសព​មាន​បំពង់​ទឹកត្នោត​៣ កាំបិត​ត្នោត​១ ខ្សែ​ក្រ​វ៉ា​ត់​សិន​ណា​រ៉ុ​ង​១ និង​ស្បែកជើង​១​គូ ។

បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ព្រំ សំ​អុល អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ ស្ថិត​នៅ​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​កើតហេតុ​អ្នកស្រី​បាន​ពឹង​បងថ្លៃ​ឲ្យ​ជួយ​ទៅ​រក​មើល​ប្តី ព្រោះ​បាត់​គាត់​យូរ​ពេក​មិនឃើញ​មក​ផ្ទះ​ទទួលទាន​បាយ​ដូច​សព្វមួយដង ។

ពេល​នោះ​បងថ្លៃ​ឈ្មោះ លៀង រី​ម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ក៏​បាន​ទៅ​ដើរ​រក​ប្តី​អ្នកស្រី​មែន លុះ​មួយសន្ទុះ​ត្រឡប់​មក វិញ​បាន​ប្រាប់​គាត់​ថា ប្តី​របស់​ឯង​បាន​ធ្លាក់​ពីលើ​ដើម​ត្នោត​ស្លាប់​បាត់​ហើយ ។ ពេល​ឮ​បងថ្លៃ​គាត់​ប្រាប់​យ៉ាង​ដូច្នេះ អ្នកស្រី​បាន​ស្ទុះរ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​ប្តី​គាត់​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ត្នោត នោះ​សបញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ថា ប្តី​អ្នកស្រី​ពិតជា​ធ្លាក់​ពីលើ​ដើម​ត្នោត​ស្លាប់​មែន ។

បន្ទាប់​ពី​បាន​មក​អ្នកស្រី​បាន​ទៅ​ជំរាប​មេ​ភូមិ និង​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​លើ​ទើប​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចុះ​ទៅ​ពិនិត្យ ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ដើម​ត្នោត​ស្លាប់​ពិតប្រាកដ​មែន ។ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]