កូរ៉េខាងត្បូង៖ Han Ji Sun ជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកូរ៉េ ដែលមានភាពទាក់ទាញ តាមរយៈរូបសម្រស់ស្រស់ស្អាត និងរូបរាងកាយដ៏ស្រឡូនរបស់នាង។ ក្រៅពីអាជីពជា តារាសម្ដែង Han Ji Sun ក៏ជាតារាម៉ូដែល ម្នាក់ផងដែរ គឺតែងសង្កេតឃើញនាង ថតម៉ូតប្រចាំផលិតផល ជាច្រើនទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះ Han Ji Sun ត្រូវបានក្រុមហ៊ុនមួយ អញ្ជើញឲ្យធ្វើជាតារាបង្ហាញម៉ូត ប្រចាំផលិតផលរបស់គេ ឈ្មោះថា We Make Price កំឡុងពេលដែលតារារូបនេះ ទើបតែមានរឿងអាស្រូវមួយ ទាក់ទងនឹង អ្នកបើកតាក់ស៊ី​ និង លោក ប៉ូលីស មិនទាន់ដល់មួយខែផង។ 

ហេតុនេះហើយ ធ្វើឲ្យមានមហាជនជាច្រើន មិនពេញចិត្តចំពោះ We Make Price ដែលជ្រើសរើស Han Ji Sun មកធ្វើជាតារាស្រី តំណាងបែបនេះ។ ស្របពេលដែលប្រិយមិត្តខ្លះបានបន្ថែមថា ពួកគេមិនអាចទទួលយក ចំពោះទង្វើដែលតារាម៉ូដែលរូបនោះ បានប្រព្រឹត្តកន្លងមកទេ។ បន្ទាប់ពីមានការតវ៉ា ពីសំណាក់ទស្សនិកជនច្រើនបែបនេះ ធ្វើឲ្យ We Make Price បញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងដោះស្រាយចំពោះបញ្ហានេះ នឹងសិក្សាឲ្យច្បាស់ពីបញ្ហាមួយនេះ។ 

គួរបញ្ជាក់ថា Han Ji Sun ត្រូវបានប៉ូលីសផ្តន្ទាទោសតាមផ្លូវច្បាប់ និងពិន័យជាទឹកប្រាក់ បន្ទាប់ពីតារារូបនេះ បានធ្វើនូវទង្វើ មិនគប្បីទៅលើ អ្នកបើកបរតាក់ស៊ីមួយរូប ស្របពេលដែលនាងកំពុងស្រវឹង គឺនាងបានប្រើអំពើហិង្សា ទៅលើជនរងគ្រោះដែលមានអាយុ​៦១ឆ្នាំទៅហើយ ជាហេតុធ្វើឲ្យ មហាជនមានការខឹងសម្បារ និងតវ៉ាចំពោះHan Ji Sun បែបនេះ៕

Han Ji Sun
Han Ji Sun
Han Ji Sun
Han Ji Sun
Han Ji Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]