កូឡុំប៊ី៖ របាយការណ៍ប៉ូលិសបានឱ្យដឹងថា សាកសពរបស់កីឡាការិនីបាល់ទាត់ម្នាក់ត្រូវបានគេប្រទះឃើញ ក្រោយពីត្រូវបានក្រុមគ្រួសារដាក់ពាក្យបណ្តឹងថាបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។

ប៉ូលិសនៅកន្លែងកើតហេតុ

ជនរងគ្រោះមានឈ្មោះថា Leidy Asprilla គឺជាកីឡាការិនីបាល់ទាត់នៅក្នុងប្រទេសកូឡុំប៊ី។ ប៉ូលិសនិយាយថា សាកសពរបស់នាងត្រូវបានប្រទះឃើញកាលពីថ្ងៃពុធ នៅលើដងផ្លូវក្បែរម៉ូតូមួយគ្រឿងក្នុងតំបន់ Valle del Cauca ភាគនិរតីប្រទេសកូឡុំប៊ី។ សមត្ថកិច្ចជំនាញបានប្រាប់ថា ចំពោះមូលហេតុនៃការស្លាប់នឹងត្រូវស៊ើបអង្កេតនាពេលក្រោយ។

កីឡាការិនី Asprilla ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិនារីរបស់កូឡុំប៊ី ក្នុងការប្រកួតកីឡាអូឡាំពិកកាលពីឆ្នាំ ២០១៦ កន្លងទៅ។ សព្វថ្ងៃនេះ នាងប្រកបអាជីពនៅក្លិប Orsomarso នៅតំបន់ Valle del Cauca។ ក្រុមគ្រួសាររបស់នាងបានរាយការណ៍ទៅប៉ូលិសថា នាងបានបាត់ខ្លួននៅថ្ងៃអាទិត្យ ក្រោយពេលដែលចាកចេញពីផ្ទះទៅឌុបមិត្តភក្តិដើម្បីទៅហ្វឹកហាត់ជាមួយក្លិប៕

កីឡាការិនី Leidy Asprilla (អាវលឿង)
កីឡាការិនី Leidy Asprilla

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]