ភ្នំពេញ៖ បើគិតមកទល់ពេលនេះ លី ម៉ារីណា បានប្រឡូកសិល្បៈ មិនតិចឆ្នាំទេ តែរូបនាង នៅតែល្បីល្បាញខ្លាំងដដែល មិនចាញ់តារាស្រីដទៃប៉ុន្មានឡើយ។
ទៅចាប់អារម្មណ៍សម្រស់របស់នាងវិញ អាចនិយាយបានថា នៅតែស្រស់ស្អាតដដែល សាច់ចាំគ្មានផ្លាស់ប្តូរបន្តិចសោះ។ ជាពិសេស សូម្បីតែស្ទាយ៍លេងខ្លួន អ្នកនាង ក៏ហ្វេន នៅតែគិតថា ទាក់ទាញ បើអ្នកនាង ឈានចូលវ័យចំណាស់ក៏ដោយ។
ក្នុងនោះ ប្រិយមិត្ត ធ្លាប់តែឃើញសម្រស់របស់នាង តែងខ្លួនខ្លាំង នៅពេលឡើងឆាក និងចូលរួមកម្មវិធីនានា ជាមួយនឹងការស្លៀកពាក់រ៉ូបស្រស់ឆើតឆាយ។ ប៉ុន្តែអ្នកកម្រនឹងឃើញនាង លេងខ្លួនសាមញ្ញ ក្នុងជីវិតឯកជនប៉ុន្មានទេ ថាបែបណានោះ។
រាត្រីនេះ ខ្មែរឡូត នឹងបង្ហាញប្រិយមិត្ត ដែលជាហ្វេន តារាស្រីសាច់ចាំម្នាក់នេះ ថាតើជីវិតក្រៅសិល្បៈរបស់នាង តើនាងចូលចិត្តធ្វើខ្លួនយ៉ាងណាខ្លះ។ តាមការពិតទៅ លី ម៉ារីណា ភាគច្រើន និយមលេងខ្លួន ជាមួយនឹង អាវយឺតរលុងៗ និងខោជើងវែង ឬជើងខ្លី ងាយស្រួលក្នុងការធ្វើដំណើរ ហើយនាងកម្រស្លៀកឈុតតឹង ឬរឹប ដូចជា នាងឡើងឆាកនោះទេ៕
ទៅមើលស្ទីលលេងខ្លួន របស់អ្នកនាងទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]