ភ្នំពេញ៖ មិនទាន់ដកចិត្តឈប់ស្រលាញ់ F11 Pro Aurora Green និង Thunder Black ផង ស្រាប់តែពេលនេះស្រីស្អាតសាច់សខ្ចី ចាំងពន្លឺព្រៀកៗ បានបង្ហាញខ្លួនទៀតហើយ ដែលបាននឹងអង្រួនបេះដូងអតិថិជនគ្រប់គ្នា ជាពិសេសចំពោះសុភាពនារីសម័យថ្មីតែម្តងនោះគឺ OPPO F11 Pro Waterfall Gray ដែលប្រៀបបាននឹងសម្រស់ស្រីស្អាត នាពេលរាត្រីដ៏ស្រទន់ដូច្នោះដែរ ដោយមានភ្ជាប់នូវ Slogan ថា Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត។ 

ស្រីស្អាត F11 Pro Waterfall Gray រូបនេះ មកទាំងសម្រស់ដ៏លេចធ្លោជាមួយនឹងពណ៌សបែកស្វាយស្រាល និងមានពន្លឺប្រដេញភ្លឺផ្លេកៗ ដោយវាមានសមត្ថភាពខ្ពស់ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះស្រីស្អាតរូបនេះមកជាមួយនឹង RAM ទំហំ 6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលទាំងពីរខាងលើ។

ហើយតើម៉ូឌែលនេះ អាចជាម៉ូឌែលនៃការចាប់ផ្តើមបំពាក់ ROM 128GB ឬយ៉ាងម៉េច សម្រាប់ OPPO? 

ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និងគ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញនៃ Comment នៅលើ Page ផ្លូវការរបស់ OPPO និងការ Share ភាគច្រើនគឺជាស្រី្ត វាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រមៃរបស់សុភាពនារីគ្រប់រូប ដែលមានសម្រស់ស្រស់សោភាទាំងពូកែ និងពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។ 

មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាត F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូចម៉ូឌែល F11 Pro ដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និងមានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង។

ចង់ដឹងណាស់ថា តើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និងកម្មវិធីល្អៗឯទៀតដូច F11 Pro មុនអត់ហ្នរ? បើមានមែនច្បាស់ជាលង់ហើយ សូម្បី Admin ជាបុរសក៏ទ្រាំមិនបានដែរលោកអើយ។

សុភាពនារីមើលទុកឲ្យហើយទៅ F11 Pro Waterfall Gray ពិតជាស្អាត និងសាកសមជាមួយលោកអ្នកនាងខ្លាំងណាស់ ហើយសុភាពបុរស ដែលមានគម្រោងទិញជូនសង្សារវិញក៏អាចត្រៀមបានដែរ ទិញជូនដៃគូរបស់អ្នកទៅប្រាកដជាពួកគាត់ពេញចិត្តស្តូកតែម្តងហើយ។ តោះគ្នាយើងចាំអ៊ុតតម្លៃស្រីស្អាត OPPO F11 Pro Waterfall Grayនេះមើល៍ថា តើវាមានតម្លៃប៉ុន្មានដែរ ហើយវានឹងមកដល់កម្ពុជាយើងនៅពេលណា?

F11 Pro Aurora Green
F11 Pro Aurora Green
F11 Pro Aurora Green

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]