កូរ៉េខាងត្បូង៖ តាមរយៈការប្រកាសកាលពីថ្ងៃទី២២ ខែឧសភា ម្សិលមិញនេះ របស់ផលិតកម្ម JYP Entertainment បានឲ្យដឹងថា ទីបំផុតវីដេអូបទចម្រៀង «Fancy» របស់ក្រុមចម្រៀងស្រីស្រស់ Twice ទទួលបានការចូលទស្សនា ចំនួនជាង១០០លានដងហើយ នៅលើYoutube ។

គួរឲ្យដឹងផងដែរថា បទចម្រៀង«Fancy» ត្រូវបានបង្ហោះនៅលើយូធូបជាផ្លូវការកាលថ្ងៃទី ២២ ខែមេសាកន្លងទៅនេះ យ៉ាងណាមិញរយៈពេល១ខែពេញ Twice ក៏អាចធ្វើឲ្យបទចម្រៀងថ្មីរបស់ខ្លួនមួយបទនេះ ក្លាយជាបទចម្រៀងទី១១របស់ខ្លួន ដែលទទួលបានការចូលទស្សនានៅលើយូធូប លើសពី១០០លានដងផងដែរ។

តួយ៉ាង គួរបញ្ជាក់ផងដែរថា នៅក្នុងពេលឆាប់ៗខាងមុខនេះ Twice នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍ជុំវិញពិភពលោករបស់ខ្លួន « TWICE World Tour 2019 TWICELIGHTS» ហើយពួកគេនឹងបើកឆាកធ្វើឡើងមុនដំបូងគេបង្អស់ នៅឯទីក្រុងសេអ៊ូលផ្ទាល់តែម្តង គឺនៅថ្ងៃទី២៥ ខែឧសភាឆាប់ៗខាងមុខនេះផងដែរ៕ 

ក្រុមចម្រៀង TWICE
ក្រុមចម្រៀង TWICE ទទួលបាន១០០លានView លើយូធូប
ក្រុមចម្រៀង TWICE
ក្រុមចម្រៀង TWICE
ក្រុមចម្រៀង TWICE
ក្រុមចម្រៀង TWICE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]