ភ្នំពេញ៖ អាចនិយាយបានថាកំពូលតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត មិនត្រឹមតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះនោះទេ ថែមទាំងជោគជ័យ បានបើកផលិតផលផ្ទាល់ខ្លួនទៀតផង។

ខណៈពេលដែលតារាចម្រៀង ដ៏មានប្រជាប្រិយភាពខ្លាំងរូបនេះ កំពុងតែសាងភាពល្បីល្បាញនៅលើវិថីសិល្បៈនោះ លោក ងួន ចាន់ដេវីត ត្រូវបានមហាជនមិនតិចនោះទេ បានតាមដានពីសកម្មភាពរបស់ខ្លួន រួមទាំងការតុបតែងខ្លួនជាដើម។

ជី ដេវីត

ក្នុងនោះផងដែរ តារាចម្រៀងរ៉េបរូបនេះ គេតែងសង្កេតឃើញជាញឹកញាប់ លោក ងួន ចាន់ដេវីត និយមលេងខ្លួន ជាមួយគ្រឿងអលង្ការរំលេចទៅដោយគ្រាប់ពេជ្រ ដែលមានតម្លៃថ្លៃៗ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីបណ្ដាអ្នកគាំទ្ររបស់ លោក នាពេលកន្លងមក ។

យ៉ាងណាមិញ បើផ្អែកទៅលើការបង្ហោះរបស់លោក ជី ដេវីត នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន គឺស្ទើរតែគ្រប់កម្មវិធីទាំងអស់ លោក បានតុបតែងខ្លួនជាមួយគ្រឿងអលង្ការទាំងអស់នោះ គ្មានជាន់គ្នាឡើយ រហូតធ្វើប្រិយមិត្តលាន់មាត់ថាជាតារាចម្រៀងប្រុសនិយមលេងម៉ូតពេជ្រ ខ្លាំងជាងគេ។

ទាំងអស់ជាសញ្ញាណបញ្ជាក់ថា លោក ងួន ចាន់ដេវីត ពិតជាតារាចម្រៀងប្រុសជើងខ្លាំងមួយរូប ដែលពូកែរកលុយខ្លាំង នៅលើវិថីសិល្បៈ រហូតមានពេជ្រ ពាក់ស្រោចខ្លួន ៕  

រូបថត៖ ហាងពេជ្រ សេង ចិន្តា

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ដៃរបស់ ជី ដេវីត
ដៃរបស់ ជី ដេវីត
គ្រឿងអលង្ការរបស់ ជី ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត