ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា​២០១៩​នេះ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ យឿ​ង អឹ​ម អាយុ​៣៨​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ជាមួយនឹង​ស្នាម​របួស មុត​ដោយ​អាវុធ​មុខស្រួច​ចំនួន​៣​រុន​នៅ​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ នៅ​ចំនុច​លើ​ទំនប់​ជាប់​ស្រែ​បង្គារ ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជាមួយ និង​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អោយ​ដឹង ក្រោយ​ពិនិត្យ​សាកសព​រួច​ថា អាច​ជា​ករណី​ឃាតកម្ម​ជាក់ស្តែង​ព្រោះ នៅ​លើ​ខ្លួន​ជន​រង​គ្រោះ គឺ​មាន​ស្នាក​ស្នាម​មុត ដោយ​អាវុធ​ចុង​ស្រួច​បី​រុន​ចាក់​ក្នុង​ពេល​តែ​មួយ (​សង្ស័យ​ជា​ស្នរ​មុខ​បី​) ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ចាប់​ជន​ដៃដល់​មក​កាត់ទោស​តាម​ច្បាប់ ស្រប​ពេល​ដែល​អត្តសញ្ញាណ​ត្រូវ​បាន​កំណត់​បាន​ខ្លះ​ហើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]