កូរ៉េខាងត្បូង ៖ ក្នុងវ័យ ២២ឆ្នាំ កម្លោះសង្ហា Jungkook សមាជិកនៅក្នុងក្រុមចម្រៀង BTS បានធ្វើឲ្យពិភពលោកទទួលស្គាល់ពី ទេពកោសល្យដ៏អស្ចារ្យរបស់លោក ដែលអាចសម្រេចក្ដីសុបិន្ត និងក្លាយជាបុគ្គលជោគជ័យ ក្នុងវ័យដ៏ក្មេងខ្ចី។

ជាការពិតណាស់ ភាពជោគជ័យរបស់ BTS បានធ្វើឲ្យពួកគេ ប្រែក្លាយជាបុគ្គលល្បីល្បាញ និងទទួលបាន ការស្រលាញ់រាប់អានយ៉ាងច្រើន ពីមនុស្សជុំវិញខ្លួន។

ដោយសារតែពេលបង្ហាញខ្លួនលើកដំបូង Jungkook ទើបតែមានវ័យ ១៥ឆ្នាំ ទើបសមាជិកទាំងអស់ ក៏ដូចជាអ្នកគាំទ្រ តែងតែចាត់ទុក Jungkook ជាកូនក្មេង ដែលពួកគេត្រូវតែមើលថែឲ្យបានល្អបំផុត។ ប៉ុន្តែបច្ចុប្បន្ន កម្លោះរូបនេះ មិនមែនជាកូនក្មេងទៀតឡើយ។

ពីមួយថ្ងៃទៅមួយថ្ងៃ Jungkook បានធ្វើឲ្យអ្នកគាំទ្រឃើញថា លោកបានលូតលាស់ ទៅជាកម្លោះពេញរូបពេញរាងហើយ។

រាងកាយដ៏ទាក់ទាញ រួមទាំងសាច់ដុំទាំងកង់ៗរបស់ Jungkook ដែលតែងតែបង្ហាញឲ្យឃើញ នៅពេលសម្ដែងលើឆាកម្ដងៗ បានធ្វើឲ្យលោក ប្រែក្លាយជាបុរសដែលទាក់ទាញបំផុត នៅក្នុងដួងចិត្តអ្នកគាំទ្រ។

ថ្មីៗនេះ Jungkook ត្រូវបានគេរកឃើញថា ជាបុរសដែលមានខ្នង សិចស៊ីបំផុតផងដែរ បន្ទាប់ពីលោកបានបង្ហោះ វីដេអូហែលទឹក ដោយមិនពាក់អាវ។

ទោះបីជាវីដេអូមើលទៅព្រាលៗ បន្តិចមែន ប៉ុន្តែអ្នកគាំទ្រអាចមើលឃើញយ៉ាងច្បាស់ ថារូបរាងកាយរបស់លោក គួរឲ្យទាក់ទាញចិត្តកម្រិតណា៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖  

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]