ចិន៖ បទចម្រៀងខារ៉ាអូខេឃោសនារបស់ចិនមួយ បាននិងកំពុងតែល្បីកក្រើកលើបណ្តាញសង្គមចិន និងទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនលើសកលលោក។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា បទចម្រៀង «សង្រ្គាមពាណិជ្ជកម្ម ឬ Trade War» នេះត្រូវបាននិពន្ធឡើងដោយអតីតមន្រ្តីយោធាចិនម្នាក់ ហើយវាបាននិងកំពុងតែល្បីកក្រើកពេញបណ្តាញសង្គម WeChat ដែលមានអ្នកទស្សនាបទចម្រៀងនេះរាប់សិនម៉ឺននាក់។

អត្ថន័យនៅក្នុងបទចម្រៀងខារ៉ាអូខេនេះ គឺចង់រិះគន់អាមេរិកចំៗថា "ប្រជាជនចិនមិនចុះញ៉មនឹងអាមេរិកជាដាច់ខាត ពួកគេនឹងរួមដៃគ្នាតតាំងប្រឆាំងនឹងអាមេរិក វាយរហូតដល់អាមេរិកខ្លាច"។

គួរឱ្យដឹងផងដែរថា បទចម្រៀងខារ៉ាអូខេនៅក្នុងប្រទេសចិនគឺមានការគាំទ្រច្រើនណាស់ ហើយវាក៏ជាយុទ្ធសាស្រ្តមួយរបស់ចិនសម្រាប់ផ្ញើសារបំផុសបំផុលយុវជនឱ្យតស៊ូប្រឆាំងនឹងអាមេរិកផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បទចម្រៀងសង្រ្គាមពាណិជ្ជកម្ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]