ចិន៖ បុគ្គលិកនៅហាងលក់រថយន្តមួយកន្លែង ក្នុងប្រទេសចិន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្រ្តីដែលជាអតិថិជនម្នាក់ បានមកទិញរថយន្តតម្លៃខ្ទង់ជាង ២ម៉ឺនដុល្លារ ឲ្យសុទ្ធតែកាក់ចាក់រាប់ចង់ខ្យល់ចាប់។

បុគ្គលិកចាក់កាក់រាប់

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះ មកពីទីក្រុង Cangzhou ខេត្ត Hebei ប្រទេសចិន។ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ស្រ្តីរូបនោះបានមកកាន់ហាងលក់រថយន្តមួយកន្លែងក្នុងទីក្រុង ក្នុងគោលបំណងដើម្បីទិញរថយន្ត។ ពោលគឺ ស្រ្តីខាងលើបានទិញយករថយន្តមួយគ្រឿងម៉ាក Volkswagen Passat ដែលមានតម្លៃ ១៩០ ០០០យ័ន (ឬប្រហែលជាង ២ម៉ឺន ៧ពាន់ដុល្លារអាមេរិក)។

បុគ្គលិកចាក់កាក់រាប់

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រ្តីខាងលើនេះបានបង់លុយ ដែលជាកាក់ចំនួន ៦៦ថង់ និងត្រូវបានគេរាប់ដឹងថា មានតម្លៃប្រហែល ១៣០ ០០០យ័ន (ឬប្រហែលជាង ១ម៉ឺន ៨ពាន់ដុល្លារអាមេរិក) ខណៈចំនួនលុយដែលនៅសេសសល់ប៉ុន្មានទៀត ផ្ទេរតាមសេវាផ្ទេរប្រាក់បន្ថែមទៀត (E-transfer)។

ប្រភពដដែលបន្តថា ខាងហាងលក់រថយន្តបានចំណាយបុគ្គលិកដល់ទៅ ១៧នាក់ ដើម្បីជួយរាប់កាក់ទាំងអស់នោះ និងបានចំណាយពេលអស់ដល់ទៅ ៣ថ្ងៃឯណោះ (ផ្ទៀងផ្ទាត់ឡើងវិញ)។

បុគ្គលិកចាក់កាក់រាប់

តាមការឲ្យដឹងពីស្រ្តីខាងលើនេះ គាត់គឺជាម្ចាស់ហាងលក់អាហារតូចមួយ ហើយកាក់ដែលបានមកនេះ គឺគាត់បានសន្សំតិតក់ដែលបានមកពីភ្ញៀវ។ គាត់មិនចង់ដាក់លុយច្រើននៅធនាគារនោះទេ ព្រោះខ្លាចមានបញ្ហាដែលមើលមិនឃើញ។ គាត់ថា បានសន្សំកាក់លុយនេះទុកនៅក្នុងផ្ទះ អស់រយៈពេលប្រមាណជា ១០ឆ្នាំមកហើយ ព្រោះតែមានបំណងចង់សន្សំឲ្យបានគ្រប់គ្រាន់ខ្លះ ដើម្បីទិញរថយន្តថ្មីនឹងគេ។

បុគ្គលិកចាក់កាក់រាប់

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ មហាជនក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានកោតសរសើរចំពោះស្រ្តីខាងលើនេះ ដែលមានគំនិតនៅក្នុងការសន្សំទុកបែបនេះ រហូតសម្រេចបំណងរបស់គាត់ ។

ប៉ុន្តែអ្វីដែលប្លែកនោះ អ្នកលេងបណ្តាញបែរជានាំគ្នារិះគន់ ទៅលើក្រុមបុគ្គលិកទាំងនោះវិញ ចំពោះការធ្វើការងារយឺតយ៉ាវ និងស៊ីពេលវេលាអស់ជាច្រើនថ្ងៃ ដោយគ្រាន់តែរាប់កាក់សោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បុគ្គលិកចាក់កាក់រាប់
បុគ្គលិកចាក់កាក់រាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]