កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងប្រុស Minho សមាជិកក្រុម Shinee ទើបតែបានបញ្ចប់នូវថ្នាក់មូលដ្ឋាន នៃការបណ្តុះបណ្តាលយោធារបស់លោក និងអ្វីដែលគួរឲ្យស្ញប់ស្ញែងជាងនេះនោះ គឺលោកថែមទាំងទទួលបាននូវមេដៃកោតសរសើរ សម្រាប់ការហ្វឹកហាត់បានយ៉ាងល្អបំផុតរបស់លោកថែមទៀតផង។

ជាការពិតណាស់ គួរឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភានេះ Minho បានចូលរួមនៅក្នុងពិធីបញ្ចប់វគ្គបណ្តុះបណ្តាលយោធាមូលដ្ឋាន រយៈពេល៦សប្តាហ៍របស់លោក បន្ទាប់ពីលោកបានចូលហ្វឹកហាត់យោធាជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ។

ក្នុងនោះផងដែរ តារាប្រុសMinho ត្រូវបានគេមើលឃើញថា លោកបានស្លៀកពាក់នៅក្នុង ឯកសណ្ឋានកងទ័ពម៉ារីន ឡើងទទួលមេដៃរង្វាន់សម្រាប់ការប្រឹងប្រែងបានយ៉ាងល្អឥតខ្ចោះ ក្នុងអំឡុងពេលហ្វឹកហាត់កងទ័ព។

មិនតែប៉ុណ្ណោះ គេក៏បានឃើញ Minho បានពាក់មេដៃកិត្តិយសយ៉ាងសង្ហាមួយនេះ ធ្វើការគោរពនៅចំពោះអ្នកម្តាយរបស់លោកយ៉ាងរំភើប ហើយលោកក៏បានចំណាយពេល ស្វាគមន៍និងថ្លែងអំណរគុណដល់អ្នកគាំទ្របស់លោកផងដែរ។

ដោយលោកបាននិយាយថា៖ «សូមអគុណអ្នកទាំងអស់គ្នា ដែលបានមកទីនេះ ដើម្បីអបអរសាទរការបញ្ចប់វគ្គហ្វឹកហាត់របស់ខ្ញុំ ហើយខ្ញុំនឹងប្រឹងប្រែងបំពេញកាតព្វកិច្ច ដែលនៅសល់របស់ខ្ញុំយ៉ាងម៉ត់ចត់ និងថែរក្សាសុខភាពឲ្យបានល្អផងដែរ»។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស Minho នឹងបន្តបំពេញកាតព្វកិច្ចផ្នែកយោធារបស់ខ្លួន នៅក្នុងផ្នែកកងនាវាចរទី ១ នៃកងទ័ពម៉ារីន ដែលស្ថិតនៅកំពង់ផែនៃទីក្រុង Pohang ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ហើយលោកនឹងបញ្ចប់ការហ្វឹកហាត់យោធាជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខផងដែរ៕  

តារាប្រុស Minho ទទួលបានមេដៃកោតសរសើរ
តារាប្រុស Minho ទទួលបានមេដៃកោតសរសើរ
តារាប្រុស Minho ទទួលបានមេដៃកោតសរសើរ
តារាប្រុស Minho ទទួលបានមេដៃកោតសរសើរ
តារាប្រុស Minho ទទួលបានមេដៃកោតសរសើរ
តារាប្រុស Minho ទទួលបានមេដៃកោតសរសើរ
តារាប្រុស Minho គោរពចំពោះអ្នកម្តាយ
តារាប្រុស Minho គោរពចំពោះអ្នកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]