កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ អតីតសមាជិកក្រុម 2NE1 នាង Minzy បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញសម្រស់របស់នាងប្លែកជាងមុន នៅក្នុងរូបថតមួយសន្លឹក ដែលនាងបង្ហោះនៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។

ក្នុងនោះដែរ ក្រោយពីឃើញសម្រស់របស់ Minzy បែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នានិយាយ និងសង្ស័យថាតារាស្រីរូបនេះ បានកែសម្ផស្សបន្ថែម ទើបសម្រស់របស់នាងមានការផ្លាស់ប្តូរខ្លាំង មើលស្ទើរតែមិនស្គាល់បែបនេះ។

ម៉្យាងវិញទៀត ចំពោះអ្នកគាំទ្រមួយចំនួនផ្សេងបាននិយាយថា នេះប្រហែលមកពី Minzy នាងផ្លាស់ប្តូរស្ទាយ៍នៃការផាត់មុខថ្មី ក៏ថាបាន។

ទោះជាយ៉ាងណាក្តី ទាំងនេះ គ្រាន់តែជាការសន្និដ្ឋានរបស់អ្នកគាំទ្រប៉ុណ្ណោះ ឯចំណែកខាងសាមីខ្លួន និងផលិតកម្មវិញ ពួកគេមិនទាន់មានប្រតិកម្មឆ្លើយតបអ្វី ទៅអ្នកគាំទ្រវិញនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Minzy ពីមុន
Minzy ពីមុន
Minzy ពេលនេះ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]