កូរ៉េខាងត្បូង ៖ រាងកាយដ៏តូចស្ដើងរបស់ Jimin សមាជិកក្រុម AOA ដែលបានបង្ហាញឲ្យឃើញ នៅក្នុង Instagram របស់នាង ពេលនេះបានក្លាយជា ប្រធានបទក្ដៅ សម្រាប់អ្នកនិយមលេងអ៊ីនធើណែត។

ដោយសារតែរូបភាពរបស់នាង មើលទៅស្គមស្គាំងខ្លាំង ដូចជាមនុស្សមានជម្ងឺរ៉ាំរ៉ៃ មានតែស្បែកដណ្ដប់ឆ្អឹងយ៉ាងដូច្នោះទេ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង។

គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ កន្លងទៅថ្មីៗនេះ ភ្នាក់ងារខាងផលិតកម្ម FNC Entertainment ក៏បានឆ្លើយតបមកកាន់ អ្នកគាំទ្រម្ដងរួចទៅហើយថា Jimin គឺគ្មានបញ្ហាសុខភាពអ្វីឡើយ ចំណែកខ្លួននាងផ្ទាល់ ក៏បានបញ្ជាក់ប្រាប់អ្នកគាំទ្រដែរថា នាងមានសុខភាពល្អទេ។

ប៉ុន្តែកន្លងទៅមិនបានប៉ុន្មានខែ រូបភាពថ្មីៗរបស់នាង បានបង្ហាញថា នាងកាន់តែស្គមស្គាំងជាងមុនទៅទៀត ម្ដងនេះកាន់តែធ្វើឲ្យហ្វេន ភ្ញាក់ផ្អើលខ្លាំង រហូតអត់ទ្រាំមិនបារម្ភមិនបាន៕

ចង់ដឹងថា តើ Jimin ថ្មីៗនេះ ស្គមស្គាំងដល់កម្រិតណា?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]