អេស្ប៉ាញ៖ ក្លិប Barcelona បានបញ្ជាក់ច្បាស់ការអំពីស្ថានភាពរបួសរបស់អ្នកចាំទី Marc-Andre Ter Stegen ដែលកំពុងញាំញីដោយសារបញ្ហារបួសជង្គង់ ថែមទាំងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa Del Rey នាថ្ងៃទី ២៦ ខែឧសភានេះបានឡើយ។ គួរបញ្ជាក់ថា Ter Stegen ក៏បានអវត្តមានក្នុងជំនួបដែល Barcelona ប៉ះនឹង Eibar កាលពីថ្ងៃអាទិត្យផងដែរ ដោយសារបញ្ហារបួសនេះ។

អ្នកចាំទី Ter Stegen

ជារឿងគួរឱ្យសោកស្តាយមួយដែរ ដែលអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះបាត់បង់ឱកាសបង្ហាញខ្លួនឱ្យក្លិប ព្រមទាំងការប្រកួតសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ទល់នឹងបេឡារុស និងអេស្តូនាផងដែរ។ ដោយឡែក នេះអាចជាដំណឹងមិនល្អមួយសម្រាប់ Barcelona ខណៈដែលជម្រើសអ្នកចាំទីសម្រាប់ការប្រកួតទល់នឹង Valancia នោះ គ្មានអ្នកណាផ្សេងឡើយក្រៅពី Japser Cillessen ព្រមទាំងឱកាសបង្ហាញខ្លួនបម្រុងសាជាថ្មីម្តងទៀត របស់អ្នកចាំទីឈុត B គឺកីឡាករ Inaki Pena៕

អ្នកចាំទី Ter Stegen
អ្នកចាំទី Cellissen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]