បរទេស៖ តារាចម្រៀងរ៉េបស្រីល្បីឈ្មោះCardi B មិនសប្បាយចិត្តជាខ្លាំង ក្រោយគ្រូពេទ្យតម្រូវឲ្យនាង ផ្អាកការប្រគំតន្រ្តីនៅក្នុងខែឧសភានេះទាំងអស់ ក្រោយការវះកាត់កែដើមទ្រូងលើកនេះ ដែលអាចមានការប៉ះពាល់ដល់សុខភាពរបស់នាង។

ទៀតសោតរឿងនេះបានធ្វើឲ្យ Cardi Bគិតច្រើន ព្រោះនាងស្អប់បំផុតដែលត្រូវធ្វើឲ្យអ្នកគាំទ្ររបស់នាងរង់ចាំ។យ៉ាងណាមិញនាងតាំងចិត្តថា នឹងត្រលប់មកបម្រើអារម្មណ៍អ្នកគាំទ្រវិញ នៅខែកញ្ញា។

ជាក់ស្តែងតារាស្រីរូបនេះបាននិយាយរៀបរាប់ប្រាប់សារព័ត៌មានមួយថា នាងបានទៅវះកាត់កែដើមទ្រូង ដោយមានបញ្ហាបន្ទាប់ពីសម្រាលកូនស្រីរបស់នាង។ Cardi B បានបន្ថែមទៀតថា នេះមិនមែនជារឿងដែលត្រូវលាក់បាំង ឬកុហកអ្នកគាំទ្រនោះទេ។ ម្យ៉ាងវិញទៀតវាជារឿងសំខាន់ព្រោះនាងត្រូវប្រើពេលច្រើនដើម្បីសម្រាកព្យាបាល៕

Cardi B
Cardi B
Cardi B
Cardi B
Cardi B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]