ភ្នំពេញ៖ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បានចាប់ផ្តើមព្រួយបារម្ភពីការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាននាពេលខាងមុខនេះ។ អ្វីដែលអ្នកគាំទ្រកម្ពុជាមានការព្រួយបារម្ភនោះគឺ ក្រុមជម្រើសជាតិបាគីស្ថានបានចាប់ផ្តើមប្រមូលផ្តុំ និងហ្វឹកហាត់រួចជាស្រេចទៅហើយ ថែមទាំងបានកោះហៅកីឡាករកូនកាត់ជាច្រើនរូបមកចូលរួមជាមួយក្រុមជម្រើសជាតិទៀតផង។ ចំណែកក្រុមជម្រើសជាតិកម្ពុជាវិញ ហាក់មិនទាន់មានសកម្មភាពណាមួយគួរឱ្យចាប់អារម្មណ៍នៅឡើយទេ ខណៈដែលបញ្ជីឈ្មោះសម្រាប់ការកោះហៅកីឡាករ ក៏នៅមិនទាន់ត្រូវបានបង្ហាញដោយសហព័ន្ធបាល់ទាត់កម្ពុជានៅឡើយ។

សកម្មភាពហ្វឹកហាត់កន្លងមករបស់ក្រុមជម្រើសជាតិកម្ពុជា (រូបភាព៖ FFC)
សកម្មភាពហ្វឹកហាត់កន្លងមករបស់ក្រុមជម្រើសជាតិកម្ពុជា (រូបភាព៖ FFC)

ក្រុមជម្រើសជាតិប៉ាគីស្ថានត្រូវបានគេចាត់ទុកថា មិនមែនជាក្រុមដែលអាចមើលស្រាលបានឡើយ។ ប៉ាគីស្ថាន គឺជាក្រុមបាល់ទាត់ខ្លាំងមួយដែរនៅតំបន់អាស៊ី ប៉ុន្តែដោយសារបញ្ហាផ្ទៃក្នុងនានារបស់សហព័ន្ធបាល់ទាត់ប្រទេសនេះ បណ្តាលឱ្យក្រុមបាល់ទាត់មានភាពស្ងប់ស្ងាត់ មិនបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នានា។ 

គួររម្លឹកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន សម្រាប់ការប្រកួតជម្រុះជុំទី១ ពានរង្វាន់ FIFA World Cup និងការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី។ ការប្រកួតជើងទី១ នឹងត្រូវធ្វើឡើងនៅទឹកដីកម្ពុជា នាថ្ងៃទី ៦ ខែមិថុនាខាងមុខនេះ ខណៈដែលការប្រកួតក្រៅដីជើងទី២ នឹងត្រូវធ្វើឡើងនាថ្ងៃទី ១១ ខែមិថុនាវិញម្តង៕

សកម្មភាពប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិប៉ាគីស្ថាន
សកម្មភាពប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិប៉ាគីស្ថាន
សកម្មភាពប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិប៉ាគីស្ថាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]