ចិន៖ ពាក្យថា «ស្រលាញ់» ស្រួលនិយាយតែពិបាកធ្វើ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ ជាពិសេស ពេលស្រលាញ់គ្នាដំបូងអ្វីៗក៏ល្អ ប៉ុន្តែដ៏ស្រលាញ់យូរៗទៅក្តីស្រលាញ់ក៏អាចប្រែប្រួលទៅតាមហ្នឹងបានដែរ។ នេះជាអ្វីដែលមនុស្សភាគច្រើនបានជួបប្រទះនិងនិយាយតៗគ្នា។

ប៉ុន្តែមិនប្រាកដថានៅលើលោកនេះ គ្មានស្នេហាពិតនោះទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានលោកតាវ័យ ៩៧ឆ្នាំម្នាក់ បានបង្ហាញក្តីស្រលាញ់ទៅកាន់ប្រពន្ធវ័យ ៩៩ឆ្នាំរបស់គាត់ ដោយការជូនបាច់ផ្កាដ៏ធំមួយឱ្យគាត់ បង្កការចាប់អារម្មណ៍ជាខ្លាំងនៅលើអ៊ីនធើណេត។

យោងតាមវីដេអូបានបង្ហាញថា បើទោះបីជាលោកតាមានវ័យចំណាស់និងដើររាងញ័របន្តិចមែន ប៉ុន្តែ នៅតែអាចយកបាច់ផ្កាដ៏ធំឱ្យប្រពន្ធជាទីស្រលាញ់របស់គាត់បាន ដែលមើលទៅពិតជាក្តុកក្តួលនិងរំភើបខ្លាំងមែន។ 

លោកតាជូនបាច់ផ្កាឱ្យប្រពន្ធ

គួរឱ្យដឹងផងដែរថា នៅថ្ងៃទី២០ ខែឧសភាគឺជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់របស់ចិនក្រៅផ្លូវការ។ ដូច្នេះមនុស្សម្នាតែងតែជូនផ្កាឱ្យគ្នាទៅវិញទៅមក ហើយលោកតាក៏មិនភ្លេចភរិយាដ៏គួរឱ្យស្រលាញ់របស់គាត់ផងដែរ។

យោងតាមប្រភពបានឱ្យដឹងថា លោកតា និងលោកយាយដ៏ស្វីតមួយគូនេះរស់នៅក្នុងទីក្រុងលីនយី ខេត្តសានដុង ហើយពួកគាត់តែងតែទៅណាមកណាជាមួយគ្នាជានិច្ច។

ពួកគាត់តែងតែនិយាយថា៖

«ពួកយើងគ្មានពេលវេលាសេសសល់ច្រើនទៀតទេ ហើយដូច្នេះពួកយើងតែងតែបង្ហាញក្តីស្រលាញ់ដាក់គ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។»

យ៉ាងណាមិញ វីដេអូរបស់ពួកគាត់ត្រូវបានចែកចាយពេញអ៊ីនធើណេត មានមនុស្សជាច្រើនសុទ្ធសឹងតែស្ញប់ស្ញែងពួកគាត់ជាខ្លាំង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]