អាមេរិក ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅខណៈពេលដែល ក្រុមចម្រៀង Kpop កូរ៉េ BTS បានទៅធ្វើការផ្សព្វផ្សាយចម្រៀង ក៏ដូចជាធ្វើការប្រគំតន្រ្តីទេសចរណ៍ នៅឯទឹកដីសហរដ្ឋអាមេរិក ពួកគេត្រូវបានអញ្ជើញ ឲ្យទៅចូលរួម ក្នុងកម្មវិធីធំៗ ល្បីៗ ជាច្រើនរបស់អាមេរិក។ ក្នុងនោះក៏មាន កម្មវិធី Morning Mash Up របស់ប៉ុស្តិ៍វិទ្យុ SiriusXM ដ៏ល្បីផងដែរ។

នៅក្នុងអំឡុងពេលនៃការសម្ភាសន៍ សមាជិកទាំងអស់ ត្រូវបានពិធីករសួរថា តើអ្វីដែលបានបំផុសគំនិត ឲ្យពួកគេក្លាយជាតារាល្បី?

ភ្លាមៗនោះ RM ដែលជាមេក្រុម បានឆ្លើយតបថា ដោយសារតែពួកគេ បានហ្វឹកហាត់ជាមួយគ្នា អស់រយៈពេលជិត ១០ឆ្នាំ ដូច្នេះហើយទេពកោលស្យ ខុសប្លែកពីគ្នារបស់ពួកគេ ក៏ដូចជាប្រវត្តិជីវិតរបស់ពួកគេ បានបំផុសគំនិត ឲ្យពួកគេចង់ក្លាយជា តារាល្បី។

សំណួរបន្ទាប់នៅក្នុងកម្មវិធី ហាក់ដូចជាមានភាពចម្លែកបន្តិច ប៉ុន្តែវាសមល្មមនឹងធ្វើឲ្យ សមាជិកទាំងអស់ ផ្ទុះសំណើចយ៉ាងខ្លាំង។ ពេលនោះ ពីធីករបានសួរថា តើពួកគេអ្នកមានសារអ្វី ផ្ញើទៅកាន់ខ្លួនឯងកាលក្មេងដែរឬទេ?

ចំពោះសំណួរនេះ JIN គឺជាសមាជិកម្នាក់ ដែលឆ្លើយមុនគេ ដោយមិនស្ទាក់ស្ទើរថា លោកចង់ប្រាប់ឲ្យខ្លួនឯង ខំរៀនភាសាអង់គ្លេស។ 

ចំណែក SUGA ដែលនៅក្បែរនោះ ក៏បានលើកឡើង មិនខុសពីគ្នាផងដែរ គឺសុំឲ្យខ្លួនឯង រៀនភាសាអង់គ្លេស ដើម្បីងាយស្រួលក្នុងការ ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ខ្លួន ឲ្យបានច្រើនជាងនេះ។

ក្រុមអ្នកគាំទ្របានបង្ហាញ អារម្មណ៍រំភើប រីករាយយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងកន្លងមក របស់សមាជិកក្រុមទាំងអស់ ក្នុងការចំណាយពេលវេលា រៀនភាសាអង់គ្លេសបន្ថែម ដើម្បីអាចទំនាក់ទំនងជាមួយហ្វេន អាចចង់ផ្ដល់ឲ្យហ្វេន នូវសារលើកទឹកចិត្ត ការដឹងគុណ និងបង្ហាញសេចក្ដីស្រលាញ់ចំពោះហ្វេន ជាភាសាអង់គ្លេស។

យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្ននេះ សមាជិកទាំងអស់ មិនទាន់អាចនិយាយភាសាអង់គ្លេស បានយ៉ាងក្បោះក្បាយ ប៉ុន្តែអ្នកគាំទ្រអាចយល់បាន អំពីអ្វីដែលពួកគេចង់បង្ហាញ ដោយមាន RM ជាអ្នកជួយសម្របសម្រួល៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]