ជឿជាក់ថា ឱ្យតែឮពីវិធីបានរាង S ស្អាត ស្រីៗច្បាស់ជារំភើបចិត្ត និងចង់ដឹងខ្លាំងណាស ជាពិសេសគឺនារីៗដែលមានមាឌរាងម៉ាប់ៗបន្តិច។ ដូច្នេះពេលនេះគឺត្រូវម៉ាច់តែម្តងហើយ មានវិធីងាយៗចំនួន ៦ ដែលអាចចាត់ទុកថាគឺជាទិកនិកពិសេសៗតែម្តងសម្រាប់ស្រីៗយើង ដោយចង់បានរាង S ស្អាត ត្រឹមតែរយៈពេល ១ សប្តាហ៍ប៉ុណ្ណោះ។

តោះចង់ដឹងថាក្នុងនោះមានអ្វីខ្លះយើងមកតាមដានដូចខាងក្រោមនេះទាំងអស់គ្នា៖

១) ផ្លាស់ប្តូររបបអាហារដែលធ្លាប់បរិភោគជាប្រចាំ៖ បើលោកអ្នកធ្លាប់តែចូលចិត្តញ៉ាំអាហារបែបខ្លាញ់ៗ ក្រៀមៗខ្សោះគ្មានជីវជាតិនោះសូមប្រញាប់ផ្លាស់ប្តូរចេញជាបន្ទាន់ ហើយងាកមកទទួលទានរបស់មានប្រយោជន៍ដូចជា គ្រាប់ធញ្ញជាតិ បន្លែ ព្រមទាំងផ្លែឈើផ្សេងៗឱ្យបានច្រើនវិញ ព្រោះវាជាចំណែកមួយដែលជួយឱ្យរាងកាយអ្នកឆាប់ស្គមក្នុងរយៈពេល១សប្តាហ៍ និងជួយឱ្យមានសុខភាពល្អទៀត។ ប៉ុន្តែគ្រូពេទ្យជំនាញក៏បានណែនាំថាគួរចៀសវាងញ៉ាំផ្លែឈើណា ដែលមានជាតិស្ករខ្ពស់ដូចជា ទុរេន និងទំពាំងបាយជូរជាដើម។ 

ផ្លាស់ប្តូររបបអាហារដែលធ្លាប់បរិភោគជាប្រចាំ

២) ផឹកទឹកឱ្យបានច្រើន៖ ជារឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើឱ្យបាន ប្រសិនបើអ្នកច្បាស់លាស់ថាចង់សម្រកទម្ងន់ពិតមែន។ ការផឹកទឹកឱ្យបានច្រើនលីត្រនៅក្នុង១ថ្ងៃ វាអាចជួយកំណត់បរិមាណអាហារក្នុង១ពេលៗរបស់អ្នកបានយ៉ាងល្អ ជួយឱ្យអ្នកមិនសូវឃ្លានតាមចង់ និងជួយឱ្យស្បែកស្រស់ថ្លា ភ្លឺរលោង មានសំណើមចេញមកពីខាងក្នុងទៀតផង។ 

ផឹកទឹកឱ្យបានច្រើន

៣) កំណត់លើគុណភាព មិនមែនលើបរិមាណ៖ អ្នកខ្លះយល់ច្រឡំថា បរិភោគអាហារតិចៗធ្វើឱ្យស្គម តែមិនដូច្នោះទាំងស្រុងទេ។ ដូចដែលគ្រប់គ្នាដឹងច្បាស់មកហើយថា ការសម្រកទម្ងន់គឺជាការមិនបន្ថែមកម្រិតកាឡូរីចូលទៅក្នុងខ្លួនបន្ថែមទៀតទេ និយាយឱ្យចំគឺបរិភោគរបស់ដែលមិនសូវមានកាឡូរីខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏មិនបានកំណត់ថាអ្នកត្រូវតែញ៉ាំអាហារតិចជាងមុនដែរ។ អ្នកអាចបរិភោគអាហារតាមធម្មតា ប៉ុន្តែអ្វីដែលសំខាន់នោះគឺអាហារនោះជាអាហារដែលមានកាឡូរីទាប ជួយរក្សាសុខភាព រក្សានូវជីវជាតិដែលរាងកាយត្រូវការដូច្នេះទោះអ្នកបរិភោគអាហារតិច ឬច្រើនក្តី ក៏វាមិនប៉ះពាល់សុខភាពរាងកាយដែរ។ 

៤) ហាត់ប្រាណ៖ បើចង់ស្គមឆាប់ កុំខ្ជិលហាត់ប្រាណឱ្យសោះ ព្រោះការហាត់ប្រាណជួយបញ្ចេញជាតិពុលអាក្រក់ៗដែលបៀមទុកចេញពីក្នុងរាងកាយ ដូច្នេះក្រៅពីទទួលទានរបបអាហារត្រឹមត្រូវហើយ ត្រូវឆ្លៀតពេលហាត់ប្រាណបន្ថែមផង កុំហាត់តែថ្ងៃដំបួង ហើយថ្ងៃបន្ទាប់មកក៏លែងហាត់។ វិធីល្អត្រូវចេះកត់ត្រាជាប្រចាំថ្ងៃនូវក្បាច់ហាត់ប្រាណរបស់អ្នក ហើយប្រៀបធៀបលទ្ធផលពីមួយថ្ងៃទៅមួយថ្ងៃ នោះអ្នកនឹងមានកម្លាំងចិត្តហាត់ប្រាណនៅថ្ងៃបន្ទាប់។

៥) បន្ថែមទំហំដើមទ្រូង និងស្មា៖ ធ្លាប់ដឹងទេថា ចង់ឱ្យខ្លួនឯងមើលទៅស្គមត្រូវពង្រីកទំហំដើមទ្រូង និងស្មា។ ណែនាំឱ្យអ្នកហាត់ប្រាណពង្រីកដើមទ្រូង និងបើកស្មាឱ្យធំជាងមុន ដូច្នេះចង្កេះរបស់អ្នកនឹងមើលទៅតូចជាងមុនជាមិនខាន។ វិធីទាំងនេះអ្នកស្រាវជ្រាវរកពីក្នុងអ៊ីនធើណែត ដែលមានជាច្រើនរបៀបខុសៗគ្នា។ 

ការហាត់ប្រាណ

៦) បន្ថែមសម្លៀកបំពាក់៖ សម្លៀកបំពាក់ក៏ជាផ្នែកមួយនៅក្នុងការជួយឱ្យអ្នកមើលទៅស្គម មានរាង S ស្អាតបានដែរ ដោយអ្នកគួរជ្រើសសម្លៀកបំពាក់ណាដែលមានបញ្ចេញសាច់ចង្កេះបន្តិចៗ ព្រោះមើលទៅពិតជាទាក់ទាញខ្លាំងណាស់។  

ការស្លៀកពាក់
ការស្លៀកពាក់

ដូច្នេះសរុបមកវិញ ក្រៅពីរបបអាហារ និងការហាត់ប្រាណ ការតុបតែងខ្លួនក៏សំខាន់ណាស់ដែរ ដើម្បីមានរាង S ស្អាតដូចជាគេ ជាពិសេសគឺដូចអាយដលនៅក្នុងដួងចិត្តរបស់អ្នកតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]