(ភ្នំពេញ)៖ ដូចដែលទស្សនិកជនបានជ្រាបរួចមកហើយ ថាតារាសម្តែងស្រី ប៊ូ ច័ន្ទដាណែត ជាតារាទើបតែ ប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែនាងហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មិនចាញ់តារាសម្តែងផ្សេងៗប៉ុន្មានទេ ជាពិសេសលេធធ្លោរខ្លាំង ក្រោយសម្តែងតួកាចឆ្នាស់ ឈ្នានីសក្នុងរឿង «ផ្កាថ្ម» ដែលបញ្ចាំងហើយ និងរឿង «មុខកាំបិតមុខស្នេហ៍» ដែលកំពុងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍សព្វថ្ងៃ។ ទន្ទឹមនឹងទីផ្សារសិល្បៈលើកកូដខ្លាំង ហើយមានមតិទស្សនិកជនមួយចំនួន បានវាយតម្លៃអ្នកសិល្បៈថា «បើចង់ ល្បី ទាល់តែដោះដូរខ្លួនប្រាណ» តារាស្រីរូបនេះ បានធ្វើការឆ្លើយតប និងសំណូមពរដល់ទស្សនិកជន ឈប់គិត បែបនេះ ព្រោះនាងថា អ្នកសិល្បៈមិនដូចអ្វី ដែលទស្សនិកជនឃើញតែសំបកខាងក្រៅនោះទេ ពោលរាល់ភាព ល្បីល្បាញ សុទ្ធតែកើតដោយការប្រឹងប្រែង និងការក្តាប់យកឱកាស។

ទាក់ទងនឹងរឿងនេះ ថ្លែងតាមរយៈទូរស័ព្ទ តារាស្រីដែលតែងតែធ្វើឲ្យទស្សនិកជនខឹងស្អប់ ពេលសម្តែងតួឈ្នា នីស កញ្ញា ប៊ូ ច័ន្ទដាណែត បានឲ្យដឹងថា សម្រាប់នាងផ្ទាល់ ទស្សនិកជនអាចវាយតម្លៃដូចលើកឡើងខាងលើ ដោយសារមានអ្នកសិល្បៈមួយរយៈតូច គឺបានធ្វើអ្វីដូចទស្សនិកជនលើកឡើងមែន ប៉ុន្តែចំពោះនាងផ្ទាល់ ការដែលល្បីល្បាញមានទីផ្សារ ឡើងកូដខ្លាំងនោះ គឺមិនមែនទាល់តែដោះដូរខ្លួនប្រាណនោះទេ ពោលគឺពឹងលើ សមត្ថភាព ទេពកោសល្យ ការឲ្យតម្លៃលើការងារ និងការក្តាប់យកឱកាសទៅវិញទេ ទើបធ្វើឲ្យមានប្រជាប្រិយ ភាពកើនឡើងខ្លាំង។ នាងថា ការមានទីផ្សារព្រោះតែគោរពពេលវេលា ត្រូវធ្វើអ្វីតាមដែលអ្នកដឹកនាំចង់បាន ដល់ថ្នាក់ពេលខ្លះត្រូវអ្នកដឹកនាំជេរ និងយំពេលកំពុងសម្តែងក៏មាន ដូច្នេះនាងសំណូមពរដល់ទស្សនិកជន បញ្ឈប់ការគិតថា «បើចង់ល្បី ទាល់តែដោះដូរខ្លួនប្រាណ» នេះតទៅទៀត ព្រោះភាគច្រើនមិនដូច្នោះទេ ពោលគឺ គ្រប់យ៉ាងសុទ្ធតែកើតឡើងពីការខិតខំប្រឹងប្រែងតែមួយគត់។

យ៉ាងណាមិញ ងាកមកអាជីពសម្តែងផ្ទាល់ខ្លួនវិញ ទន្ទឹមនឹងការចាប់អារម្មណ៍របស់ទស្សនិកជន ដែលថានាង កាក់កបដែលតួឈ្នានីស កាចឆ្នាស់ហើយនោះ ពេលនេះនាងបកឆ្លើយតបវិញថា ការងារសម្តែងរបស់នាង គឺតម្រូវបានអ្នកដឹកនាំ បើអ្នកដឹកនាំចង់ឲ្យនាងសម្តែងតួប្រភេទណាគឺតាមហ្នឹងតែម្តង។ តាមពិតទៅសម្រាប់នាង ផ្ទាល់ តួកាចឆ្នាស់មិនងាយស្រួលសម្តែងនោះទេ ប៉ុន្តែបើអ្នកដឹកនាំតម្រូវហើយ ត្រូវតែខំសម្តែងឲ្យទាល់តែបាន។ នាងថា សម្រាប់នាងផ្ទាល់ តួអង្គដែលត្រូវនឹងនាង គឺបែប Cute Cute ក្រមិចក្រមើម គួរឲ្យស្រឡាញ់។

គួរជម្រាបថា ប៊ូ ច័ន្ទដាណែត បានប្រឡូកក្នុងវិថីសិល្បៈនៅឆ្នាំ ២០១៧ ពោលបើគិតមកទល់នឹងពេលនេះគឺទើប តែបាន ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើងាកមកសន្ទុះទីផ្សារវិញ គឺមិនចាញ់តារាផ្សេងៗទៀតប៉ុន្មានទេ បើនិយាយឲ្យចំសឹង តែស៊ីដាច់តារាមួយចំនួនហើយ ដោយសារសមត្ថភាព ទេពកោសល្យនៅការសម្តែង ខណៈភាគច្រើន ទទួលបាន តំណែងជាតួសំខាន់ៗក្នុងខ្សែភាពយន្ត។ អ្វីដែលពិសេស នាងមានជំនាញសម្តែងជាតួឯកស្រី នៅក្នុងរឿង «រវាងយើង» ដែលទទួលបានរហូតដល់៤តួអង្គ និង ៤អត្តចរិត ក្នុងពេលតែមួយទៀតផង ទាំងនេះ អាចបង្ហាញថា ទោះទើបប្រឡូកសិល្បៈ តែមានសមត្ថភាពល្អ គួរឲ្យសរសើរ៕

ប៊ូ ច័ន្ទដាណែត
ប៊ូ ច័ន្ទដាណែត
ប៊ូ ច័ន្ទដាណែត
ប៊ូ ច័ន្ទដាណែត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ូ ច័ន្ទដាណែត