បរទេស៖ មនុស្សស្រីភាគច្រើនតែងតែគិតថា រូបរាងគឺពិតជារឿងសំខាន់ ព្រោះបើសិនជាគីឡូឡើងខុសធម្មតា នោះពួកគេនឹងមិនស្អាត មិនមានអ្នកណាចាប់អារម្មណ៍ ហើយជាពិសេសនោះ គឺមិនអាចរកបានមនុស្សដែលល្អ និងត្រូវចិត្តធ្វើជាគូសង្សារ ឬគូអនាគតនោះឡើយ។

ផ្ទុយទៅវិញ ការគិតទាំងនេះ គឺគ្រាន់តែត្រឹមត្រូវមួយចំណុចតូចតែប៉ុណ្ណោះ ព្រោះកាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានគូស្នេហ៍មួយគូ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនារីៗ នៅពេលដែលឃើញនារីម្នាក់មានមាឌធាត់ ក៏ប៉ុន្តែនាងអាចរកសង្សារបានយ៉ាងសង្ហា មិនចាញ់តួកុនប៉ុន្មាននោះទេ។

យ៉ាងណាមិញ សម្រាប់គូស្នេហ៍ខុសគីឡូនោះដែរ ពួកគេបានបង្ហាញភាពផ្អែមល្ហែមយ៉ាងខ្លាំង ដោយពូកគេបានបង្ហោះរូប ធ្វើដំណើរកម្សាន្តបែបគូស្នេហ៍នៅលើឆ្នេរសមុទ្រ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ឃើញហើយលួចច្រណែន ពីវាសនារបស់នារីម្នាក់នោះមិនតិចនាក់នោះឡើយ។

ដូច្នេះហើយ ទាំងនេះបានបង្ហាញឲ្យឃើញថា នារីដែលមានមាឌម៉ាប់ៗ មិនប្រាកដថារកសង្សាសង្ហាមិនបាននោះទេ ព្រោះថានារីមាឌធាត់ម្នាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ពីស្នេហ៍ស្មោះរបស់នាង ជាមួយកម្លោះម្នាក់យ៉ាងសង្ហា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

គូស្នេហ៍ខុសគីឡូ
គូស្នេហ៍ខុសគីឡូ
គូស្នេហ៍ខុសគីឡូ
គូស្នេហ៍ខុសគីឡូ
គូស្នេហ៍ខុសគីឡូ
គូស្នេហ៍ខុសគីឡូ
គូស្នេហ៍ខុសគីឡូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]