កូរ៉េខាងត្បូង៖ YoonA ជាតារាចម្រៀង និងតារាសម្តែងស្រីដែលមានទេពកោសល្យខ្ពស់។ ក្រៅពីនេះថែមទាំងជាតារាស្រី មានរូបសម្រស់ស្រស់ស្អាតដែលអ្នកគ្រប់គ្នាទទួលស្គាល់។

ជាក់ស្តែង ស្រីស្អាតសមាជិកមួយរូប នៅក្នុងក្រុមចម្រៀងនារី Girl’s Generation រូបនេះ នឹងត្រៀមចេញSoloអាល់ប៊ុមពិសេស។ ដោយអាល់ប៊ុមពិសេសនេះ មានឈ្មោះថា «A Walk to Remember» ដែលមានបទចម្រៀងទាំងអស់៥បទ ចេញជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភានេះ។

នៅថ្ងៃទី២៣ ខែឧសភានេះ ក្រុមការងាររបស់Girl’s Generation បានបញ្ចេញរូប​Teaserរបស់ YoonA ចំនួន៣រូប និងថែមទាំងប្រាប់ វេបសាយផ្លូវការសម្រាប់​Solo​អាល់ប៊ុមរបស់នាងទៀតផង (yoona.smtown.com)។

ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់YoonA រំភើបយ៉ាងខ្លាំង និងកំពុងរង់ចាំយ៉ាងអន្ទះសារសម្រាប់ការត្រលប់មកវិញរបស់នាងលើកនេះ៕

YoonA
រូបTeaserរបស់ YoonA
រូបTeaserរបស់ YoonA
រូបTeaserរបស់ YoonA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]