ភ្នំពេញ៖ តារាកំប្លែងប្រុសពូកែសម្តី នាយពាក់មី បច្ចុប្បន្នកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ដែលនៅក្នុងនោះលោកក៏មិនភ្លេចដឹកនាំកូនស្រីតូចរបស់ខ្លួន ដែលមានសមត្ថភាពល្អនៅក្នុងការសម្តែង និងមានចំណូលចិត្តខាងសិល្បៈ មកលេងរឿងកុនជាច្រើនជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះដែរ លោកតែងតែបង្ហាញជាមួយនឹងឈុតក្រៅឆាកផ្សេងៗ ដែលកូនស្រីរបស់លោកបានលះបង់យ៉ាងខ្លាំង មិនបានសម្រាក និងឈឺខ្លួនប្រាណ ដើម្បីសម្តែងរឿងកុនឲ្យមើលទៅល្អ និងមិនឆ្គង មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកក៏បានធ្វើការបង្ហោះវីដេអូឈុតក្រៅឆាកមួយរបស់កូនស្រី ដែលនាងបានយំផង និងភ័យខ្លាចផង ខណៈដែលត្រូវចុះចូលទៅក្នុងអណ្តូងទឹក ជម្រៅជាង២ម៉ែត្រតែម្នាក់ឯង។ តែទោះជាមានភាពភ័យខ្លាចបែបណា ក៏កូនស្រីរបស់លោក នៅតែខំប្រឹង ចុះទៅដើម្បីសម្តែងបន្តទៀត។

តាមរយៈសកម្មភាពមួយនេះ អ្នកគាំទ្រជាច្រើន ពិតជាអាណិតដល់កូនរបស់លោកតែម្តង ដែលមិននឹកស្មានថានាងនៅក្មេងប៉ុណ្ណឹងសោះ តែចូលចិត្តស្រលាញ់ខាងសិល្បៈ ថែមទាំងលះបង់ខ្លាំងយ៉ាងនេះ ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

នាយពាក់មី
នាយពាក់មី
នាយពាក់មី និងកូនស្រី
នាយពាក់មី និងកូនស្រី
កូនស្រីនាយពាក់មី ពេលសម្តែង
កូនស្រីនាយពាក់មី ពេលសម្តែង
កូនស្រីនាយពាក់មី ពេលសម្តែង
កូនស្រីនាយពាក់មី ពេលសម្តែង
កូនស្រីនាយពាក់មី ពេលសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី