ជប៉ុន៖ បុរសវ័យកណ្តាល ជនជាតិជប៉ុនម្នាក់ បានផ្លាស់ប្តូរឆាកជីវិតទាំងស្រុង ដោយការហាត់ប្រាណ បន្ទាប់ពីប្រពន្ធរត់ចោលកាលពីប៉ុន្មានឆ្នាំមុននេះ។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ Shirapyong បានរៀបរាប់ថា មូលហេតុដែលប្រពន្ធរត់ចោលលោក «មកពីលោកក្បាលទំពែក ធាត់ និងមានមុខមាត់អាក្រក់ពេក។»

ដោយឈឺចិត្តខ្លាំងពេក លោក Shirapyong ក៏បានសម្រេចចិត្តថាផ្លាស់ប្តូរជីវិត ដោយការហាត់ប្រាណជារៀងរាល់ថ្ងៃ។ ដើម្បីជំរុញខ្លួនឯងឱ្យទៅ Gym (ក្លិបហាត់ប្រាណ) រាល់ថ្ងៃនោះ លោកបានចុះឈ្មោះប្រកួតកីឡាកាយវប្បកម្មមួយ។ ជាលទ្ធផល លោកពិតជាទទួលបានសមិទ្ធផលដ៏អស្ចារ្យពិតមែន។

សព្វថ្ងៃនេះ លោករមែងចូលរួមប្រកួតកីឡាកាយវប្បកម្មជាញឹកញាប់ ហើយក៏ជាប់កំពូល Top 10 ផងដែរ។ ម្យ៉ាងវិញទៀត កាលពីថ្មីៗនេះ លោកក៏បានជាប់លេខ ៤ ក្នុងការប្រកួតកីឡាកាយវប្បកម្មនៅក្នុងទីក្រុងតូក្យូផងដែរ។

លើសពីនេះទៅទៀត ព្រោះតែលោកបានចូលរួមប្រកួតកីឡាកាយវប្បកម្មនេះ លោកក៏បានស្គាល់ និងមានទំនាក់ទំនងស្នេហាថ្មីជាមួយនឹងកីឡាការិនីកាយវប្បកម្មដ៏ស្រស់ស្អាតម្នាក់ផងដែរ។

ដូច្នេះ រឿងរ៉ាវជីវិតរបស់លោក Shirapyong បានអប់រំយើងថា បើទោះបីជាយើងត្រូវមនុស្សដែលយើងស្រលាញ់ក្បត់ បោះបង់ចោលយើងនោះ សូមកុំទាន់អស់សង្ឃឹមនៅក្នុងជីវិតឱ្យសោះ ត្រូវរៀនទទួលស្គាល់ការពិត រៀនផ្លាស់ប្តូរជីវិត ដូច្នេះលោកអ្នកនឹងអាចស្វែងរកស្នេហាថ្មី និងមនុស្សល្អដែលសាកសមសម្រាប់លោកអ្នកជាក់ជាពុំខាន៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Shirapyong
លោក Shirapyong
លោក Shirapyong
លោក Shirapyong
លោក Shirapyong
លោក Shirapyong
លោក Shirapyong
លោក Shirapyong
លោក Shirapyong
លោក Shirapyong និងមិត្តស្រីថ្មី
លោក Shirapyong និងមិត្តស្រីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]