ភ្នំពេញ៖ រោងចក្រ ខ្មែរ ប៊ែវើរីជីស នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សិក្ខាកាមដែលមកពីជាង ១០ ប្រទេសជុំវិញពិភពលោក ដែលមកចូលរួមសិក្ខាសាលាស្តីពីការផលិតស្រាបៀរទីក្រុងបាងកកឆ្នាំ២០១៩ នាពេលឆាប់ៗខាងមុខនេះ។

សិក្ខាសាលាស្តីពីការផលិតស្រាបៀរទីក្រុងបាងកក ២០១៩ គឺជាសិក្ខាសាលាដែលរៀបចំរួមគ្នាដោយសមាគមន៍នៃឧស្សហកម្មផលិតស្រាបៀរក្នុងប្រទេសថៃ (Thailand Beer Industry Guild) និងសាកលវិទ្យាល័យប៊ឺលីន (University of Berlin) ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ។

សិក្ខាកាមទាំងនោះសុទ្ធសឹងតែជាអ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកផ្គង់ផ្គង់ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងឧស្សាហកម្មផលិតស្រាបៀរនិងភេសជ្ជៈមកពីជុំវិញពិភពលោក។ដំណើរទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស នេះនឹងផ្តោតទៅលើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលប្រើប្រាស់ក្នុងការផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈផ្សេងៗទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ដំណើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគឺជាសកម្មភាពមួយរបស់សិក្ខាសាលារយៈពេល ៣ ថ្ងៃ ដែលគណៈប្រតិភូអាចមានឱកាសដើរទស្សនកិច្ចដោយផ្ទាល់ពីសង្វាក់ផលិតកម្មស្រាបៀរ និងភេសជ្ជៈក្នុងរោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍។

រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រក្នុងស្រុករបស់ខ្មែរពិតៗដំបូងបង្អស់ដែលរៀបចំទទួលការជួបជុំអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕

រោងចក្រ ខ្មែរ ប៊ែវើរីជីស
រោងចក្រ ខ្មែរ ប៊ែវើរីជីស
រោងចក្រ ខ្មែរ ប៊ែវើរីជីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]