ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតំឡើង និងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA ព្រមទាំងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda ZOOMER-X ស៊េរីថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបំពេញតាមតម្រូវការដល់អតិថិជន Honda ទាំងអស់គ្នា។

កាន់តែពិសេសជាមួយម៉ូតូ Honda ZOOMER-X ស៊េរីថ្មី បានកែប្រែមុខមាត់ថ្មីជាមួយនឹងការរចនាម៉ូតបែបគ្រងដែក INDUSTRAIL មានភាពរឹងមាំ និងស្រស់សង្ហា ដែលធ្វើឱ្យអ្នកពោរពេញដោយភាពរីករាយដែលមិនធ្លាប់មានពីមុនមក។ 

ZOOMER-X ស៊េរីថ្មី

លើសពីនេះ Honda ZOOMER-X ថ្មីមានជម្រើសពណ៌បែប MONOTONE COLOR:

ZOOMER-X ស៊េរីថ្មី

និងមានលក្ខណៈពិសេសៗជាច្រើនទៀតដូចជា៖

HEADLIGHT
រឹតតែលង់ចិត្តជាមួយចង្កៀងមុខបែប X-CITE STYLE ទាក់ទាញ និងផ្ដល់ពន្លឺច្បាស់ល្អ គ្រប់ស្ថានភាពនៃការបើកបរ។

UPSIDE DOWN SHOCK ABSORBER
ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបដោយភាពជឿជាក់គ្រប់ស្ថានភាពផ្លូវ ម៉ូតូ Honda ZOOMER-X បានធ្វើការរចនាបន្ថែមមកព្រមជាមួយបូមថ្មី បែប UPSIDE DOWN ផ្ដល់ភាពជឿជាក់ដល់អ្នកទ្វេដង ។

X-METER
មិនត្រឹមតែការផ្តោតលើការរចនារូបរាងយ៉ាងស្រស់សង្ហានោះទេ ថែមទាំងមានការរចនារូបរាងកុងទ័រថ្មីរបស់ម៉ូតូ Honda ZOOMER-Xបែបរូបរាងជាអក្សរ X ប្លែក ស្អាតដាច់គេ។

COLOR PIPE
កាងរឹងមាំជាមួយពណ៌មាសថ្មី កាន់តែលេចធ្លោ និងរស់រវើក។

SEAT OPENED FROM THE SIDE WITH X-CITE FREE SPACE
ក្រៅពីការរចនាម៉ូតពោរពេញដោយភាពទាក់ទាញទាន់សម័យ ម៉ូតូ Honda ZOOMER-X កែបបើកចំហៀងប្លែក បែប X-CITE FREE SPACE ធំទូលាយ ងាយស្រួលដាក់ឥវ៉ាន់។

បញ្ជាក់៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៩ នេះតទៅ៕

លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
ឬ ចូលទៅកាន់គេហទំព័រ៖ http://bit.ly/2YKal6a
តាមដានហុងដាតាមរយៈ
- FB: https://www.facebook.com/ncxhonda.kh/
- IG: https://www.instagram.com/hondacambodiancx/
- YouTube: https://youtu.be/bxtDrN6FDOU
- Line: http://nav.cx/a7TS5Kc

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]