ភ្នំពេញ៖ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ នេះ ក្នុងផ្សារទំនើបអ៊ីអន សែនសុខ (ជាន់ទី៣) ការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ «Mobile Legends: Bang Bang Southeast Asia Cup (MSC 2019)» របស់ក្រុមជើងខ្លាំងទាំង ៤ ប្រចាំប្រទេសកម្ពុជាបានរកឃើញក្រុមជើងឯកហើយ ដែលនឹងតំណាងឱ្យប្រទេសកម្ពុជាសម្រាប់ការចូលរួមវគ្គ Grand Finals នៅក្នុងទីក្រុងម៉ានីល ដែលប្រារព្ធធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រ MSC 2019 នេះប្រារព្ធធ្វើឡើងប្រកបដោយភាពជោគជ័យបំផុត និងអស្ចារ្យដែលមិនធ្លាប់មានពីមុនមកនោះទេក្នុងប្រទេសកម្ពុជា។

នេះគឺជាព្រឹត្តិការណ៍លើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ដែលក្រុមហ៊ុន Moonton និង Cellcard ក្រោមការគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) នឹងការរៀបចំដោយ GEN សហការគ្នាក្នុងការនាំយកនូវព្រឹត្តិការណ៍ប្រកួត MSC 2019 ដ៏អស្ចារ្យបំផុតមកកាន់កម្ពុជា។ ព្រឹត្តិការណ៍ MSC 2019 នេះមានការចុះឈ្មោះចូលរួមប្រកួតអនឡាញពីប្រិយមិត្តអ្នកគាំទ្រហ្គេម Mobile Legends រហូតដល់ទៅ ១០៤ ក្រុម ហើយជាលទ្ធផលក្រុមជើងខ្លាំងកំពូលចំនួន ៤ ក្រុមក៏បានឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះតែម្តង។

ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ

រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ការប្រកួត MSC 2019 នេះគឺមានទឹកប្រាក់រហូតដល់ទៅ USD 6000 និងរង្វាន់ Diamond Awards សម្រាប់ផ្តល់ជូនដល់ជើងខ្លាំងរហូតដល់ទៅ ៨ ក្រុមចុងក្រោយ ដែលបានចុះឈ្មោះចូលរួមការប្រកួត Mobile Legends: Bang Bang Southeast Asia Cup 2019 នេះ។

រង្វាន់សម្រាប់ជើងខ្លាំងទាំង ៨ ក្រុមចុងក្រោយរួមមាន៖

• លេខ ១៖ ទឹកប្រាក់រង្វាន់ USD 2500 និង 20000 Diamond (ក្នុងសមាជិក ១ នាក់)
• លេខ ២៖ ទឹកប្រាក់រង្វាន់ USD 1200 និង 10000 Diamond (ក្នុងសមាជិក ១ នាក់)
• លេខ ៣៖ ទឹកប្រាក់រង្វាន់ USD 800 និង 5000 Diamond (ក្នុងសមាជិក ១ នាក់)
• លេខ ៤៖ ទឹកប្រាក់រង្វាន់ USD 500 និង 3000 Diamond (ក្នុងសមាជិក ១ នាក់)
• លេខ ៥ ដល់លេខ ៨៖ ទឹកប្រាក់រង្វាន់ USD 250 និង 1000 Diamond (ក្នុងសមាជិក ១ នាក់)

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ទីបំផុតក្រុមជើងឯកដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang Southeast Asia Cup (MSC 2019) នេះគឺបានទៅលើក្រុមដែលមានឈ្មោះថា Diversity Helheim។ សម្រាប់ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុម HELHEIM Esports ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម Zombie Reborn និងចំណាត់ថ្នាក់ចុងក្រោយគឺក្រុម HYDROGEN។

គួរបញ្ជាក់ផងដែរថា ក្រុមជើងឯកដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះមិនត្រឹមតែទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងទទួលបានការផ្តល់សិទ្ធិសម្រាប់ការចូលរួមការប្រកួតវគ្គ Grand Finals នៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅខែមិថុនាខាងមុខនេះ ដែលការចំណាយសម្រាប់ការធ្វើដំណើរស្នាក់នៅគឺជាបន្ទុករបស់ក្រុមហ៊ុនទាំងអស់ និងមានការដឹកនាំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ផងដែរ។ ជាចុងក្រោយក្រុមហ៊ុន Moonton សន្យាថា ខ្លួននឹងខិតខំប្រឹងប្រែងនាំយកនូវព្រឹត្តិការណ៍ប្រកួតកាន់តែអស្ចារ្យជាងនេះថែមទៀតសម្រាប់ប្រិយមិត្តគាំទ្រ Mobile Legends ទាំងអស់នៅក្នុងប្រទេសកម្ពុជានាពេលអនាគតខាងមុខនេះ។ ព្រឹត្តិការណ៍នេះបញ្ចប់ទៅប្រកបដោយក្តីសោមនស្សរីករាយជាទីបំផុត៕

ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ
ព្រឹត្តិការណ៍ជម្រុះវគ្គផ្តាច់ព្រ័ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]