ភ្នំពេញ៖​ ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយ ពីតារាស្រីស្រី គង់ ចាន់ស្រីមំុ​ ដែលមានរូបសម្រស់ គួរឲ្យទាក់ទាញ បើទោះបីជាមានកូនរួចមកហើយ គឺស្រស់ស្អាតមិនចាញ់ក្រមុំនោះឡើយ។ សព្វថ្ងៃនេះ រូបនាង និងស្វាមី កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រកបរបរ អាជីវកម្មផ្ទាល់ខ្លួន ព្រមទាំងត្រូវបំពេញតួនាទី ជាម្ដាយដ៏ល្អទៀតផង។

លើសពីនេះ តារាស្រីរូបនេះ​ មិនត្រឹមតែមាន សម្រស់ស្រស់ស្អាតមួយមុខនោះទេ ថែមទាំងមានទឹកចិត្ត ចេះអាណិតអាសូរ ដល់មនុស្សជំុវិញខ្លួនទៀតផង គឺគេឃើញនាងតែងបង្កើត នូវកម្មវិធីសប្បុរសធម៌ជាច្រើន ដើម្បីជួយដល់អ្នកដែលគ្មានទីពឹង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ គង់ ចាន់ស្រីមំុ និង លោក គឹម សីហា ដែលជាស្វាមី បានបង្កើតនូវសកម្មភាពសប្បុរធម៌ ដោយបាននាំជនចាស់ជរាគ្មានទីពឹង រហូតដល់៧០នាក់ ដើម្បីធ្វើដំណើរកម្សាន្ត លើទឹកដីប្រាសាទបុរាណខ្មែរ គឺខេត្តសៀមរាប។

តាមរយៈគណនីអ៊ីនស្ដាក្រាមផ្ទាល់របស់ ស្រីមុំ បានបង្ហោះរូបភាព ជាច្រើនសន្លឹកដែលបង្ហាញពី ទិដ្ឋភាពនៃកម្មវិធីនោះ ជាពិសេសគេសង្កេតឃើញថា ជនចាស់ជរាទាំង៧០នាក់នោះ ប្រកបដោយទឹកមុខសប្បាយរីករាយ ដែលបានមកដើរលេងកម្សាន្តបែបនេះ​។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្ររបស់នាង សម្ដែងការពេញចិត្តយ៉ាងខ្លាំង និងបញ្ចេញមតិ សរសើរតារារូបនេះ មិិនដាច់ពីមាត់នោះទេ ពីទឹកចិត្តដ៏ថ្លៃថ្លា និងគួរយកជាគំរូផងដែរ៕

ទិដ្ឋភាពសប្បុរសធម៌ ដែលដឹកនាំដោយ ស្រីមុំ
ទិដ្ឋភាពសប្បុរសធម៌ ដែលដឹកនាំដោយ ស្រីមុំ
ទិដ្ឋភាពសប្បុរសធម៌ ដែលដឹកនាំដោយ ស្រីមុំ
ទិដ្ឋភាពសប្បុរសធម៌ ដែលដឹកនាំដោយ ស្រីមុំ
ទិដ្ឋភាពសប្បុរសធម៌ ដែលដឹកនាំដោយ ស្រីមុំ
ទិដ្ឋភាពសប្បុរសធម៌ ដែលដឹកនាំដោយ ស្រីមុំ
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ