អាមេរិក ៖ នៅរាត្រីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជាពេលវេលាដែល កម្មវិធី The Voice របស់អាមេរិក ឈានមកដល់វគ្គចុងក្រោយហើយ សម្រាប់រដូវកាលទី ១៦ នេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីដ៏ល្បីល្បាញមួយនេះ ធ្លាប់បានអញ្ជើញ តារាល្បីៗក្នុងប្រទេសមកធ្វើការសម្ដែង ជាច្រើនដងរួចមកហើយ ដែលក្នុងនោះរួមមាន តារាស្រី Taylor Swift ក្រុមចម្រៀង Jonas Brothers តារាស្រី Sarah McLachlan លោក Khalid និងតារាស្រី Halsey ជាដើម។

ប៉ុន្តែនៅវគ្គចុងក្រោយ នៃរដូវកាលទី១៦ នេះ កម្មវិធី The Voice របស់អាមេរិក ស្រាប់តែបានធ្វើការអញ្ជើញ ក្រុមចម្រៀងកូរ៉េដ៏ល្បីគឺ BTS មកធ្វើការសម្តែង ខណៈពេលដែលពួកគេ កំពុងតែរៀបចំដំណើរតន្រ្តីទេសចរណ៍ នៅសហរដ្ឋអាមេរិកស្រាប់តែម្ដង។

វត្តមានរបស់ BTS បានធ្វើឲ្យឆាកតន្រ្តី The Voice ស្ទើរតែកក្រើក ដោយសារ​តែបច្ចុប្បន្ននេះ ពួកគេកំពុងតែទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង នៅជុំវិញពិភពលោក បើនិយាយពីប៉ែកអឺរ៉ុបវិញ ប្រជាប្រិយភាពរបស់ BTS ខ្លាំងបំផុត គឺនៅសហរដ្ឋអាមេរិកនេះផ្ទាល់តែម្ដង៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូការសម្ដែងរបស់ BTS ក្នុងកម្មវិធី The Voice ខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]