អង់គ្លេស៖ ការប្រកួតពានរង្វាន់ English Premier League ២០១៨/២០១៩ ត្រូវបានបញ្ចប់ជាផ្លូវការ ខណៈដែលក្រុមជើងឯករដូវកាលនេះគឺ Manchester City។ ដោយឡែក កាលពីម្សិលមិញនេះ មានការបង្ហាញជូននូវគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ២០១៨/២០១៩ ក្នុងព្រឹត្តិការណ៍ Premier League ផងដែរ។ គ្រាប់បាល់ដែលជាប់ជា Goal of the Season នេះ គឺជាការធ្វើបានសម្រេចដោយកីឡាករ Andros Townsend របស់ក្លិប Crystal Palace។

កីឡាករ Andros Townsend
កីឡាករ Andros Townsend

គ្រាប់បាល់ស៊ុតបំប៉ោងសំណាញ់ទីយ៉ាងល្អរបស់ Townsend នេះ បានកើតឡើងក្នុងជំនួបរវាងក្លិប Manchester City ស្វាគមន៍ក្រុម Crystal Palace នាកីឡដ្ឋាន ETIHAD Stadium។ Townsend បានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យនេះ ឱ្យក្រុម Crystal Palace នាំមុខទៅលើក្រុម Manchester City ២-១ និងបញ្ចប់ការប្រកួតនោះដោយក្រុមមេឃខៀវ បរាជ័យដោយថ្វីជើងរបស់ក្រុមឥន្រ្ទីយ៍ ២ ទល់នឹង ៣។ គួរបញ្ជាក់ថា លទ្ធផលនេះគឺជាបរាជ័យក្នុងដីតែម្តងគត់របស់ក្រុមលោក Pep Guardiola ពេញមួយរដូវកាល ២០១៨/២០១៩នេះ៕

សូមទស្សនាវីដេអូគ្រាប់បាល់ប្រចាំរដូវកាលរបស់ Townsend នៅខាងក្រោម៖ 

កីឡាករ Andros Townsend និងមិត្តរួមក្រុម
កីឡាករ Andros Townsend និងមិត្តរួមក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]