ថៃ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្តែង និងជាតារាចម្រៀងប្រុស លោក Peck Rathapoom និងតារាចម្រៀងស្រី កញ្ញា Nattasha គឺកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា។

ទោះបីជាពួកគេទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់នៅលើបណ្តាញសង្គមក៏ពិតមែន ក៏ពួកគេមិនដែលនិយាយថាជាសង្សារនឹងគ្នាដែរ។ ជាក់ស្តែងថ្មីៗនេះ តារាប្រុស លោក Peck Rathapoom បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលតារារូបនេះ បានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែម ដែលលោកបានលុតជង្គង់សុំ តារាស្រី កញ្ញា Nattasha ធ្វើជាមិត្តស្រី ដោយក្នុងនោះតារាស្រីរូបនេះ ក៏បានឆ្លើយយល់ព្រមផងដែរ។

ក្រោយពីបានឃើញផុសនោះអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើន បាននាំគ្នាចូលរួមសម្តែងការត្រេកអរចំពោះគូស្នេហ៍ថ្មីមួយគូនេះ ហើយសង្ឃឹមថាពួកគេនឹងមានភាពផ្អែមល្ហែម នឹងគ្នាបែបនេះជារៀងរហូតទៅផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Peck Rathapoom
Nattasha
Peck Rathapoom និងNattasha
Peck Rathapoom និងNattasha
Peck Rathapoom និងNattasha
Peck Rathapoom និងNattasha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]