វៀតណាម៖ ដើម្បីអបអរដល់យុទ្ធនាការមួយឈ្មោះថា «ផ្សារភ្ជាប់ក្តីស្រលាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក (Love Connection – Show your summer version)» ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីការលក់សំបុត្រហោះហើរដ៏អស្ចារ្យដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក រហូតដល់រាប់លានសន្លឹក សម្រាប់ទាំងផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុក។

ដើម្បីបន្ថែមភាពរីករាយកាន់តែខ្លាំងក្នុងពេលធ្វើដំណើរ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយនេះ ក៏បានអំពាវនាវឲ្យរាល់អ្នកធ្វើដំណើរទាំងអស់ ចូលរួមលេងកម្សាន្តក្នុងកម្មវិធីធ្វើព្យុហយាត្រានារដូវក្តៅរបស់ខ្លួនផងដែរ ដោយមានការផ្តល់ជូននូវកាដូជាច្រើន នៅលើយន្តហោះរបស់ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩

Love Connection – Show your summer version

ជាលើកទី១មិនធ្លាប់មានពីមុនមក តុក្កតានាំសំណាងឈ្មោះថា AMY របស់ Vietjet នឹងផ្តល់ឲ្យអ្នកដំណើរនូវបទពិសោធន៍នៃការហោះហើរនារដូវក្តៅដ៏ពិសេសមួយ ក្នុងប្រទេសនានាទូទាំងអាស៊ី ក្នុងនោះរាប់បញ្ចូលទាំងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហុងកុង និងឥណ្ឌូនេស៊ី។ ការផ្តល់ជូននេះ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ រួមជាមួយនឹងសកម្មភាពកម្សាន្តជាបន្តបន្ទប់ជាច្រើន ដែលមានតែនៅលើយន្តហោះរបស់ Vietjet។

ក្រុមហ៊ុន Vietjet ក៏នឹងស្នើឲ្យអ្នកដំណើរស្លៀកសម្លៀកបំពាក់ជាតួថ្លុក (Cosplay) ផងដែរ នៅពេលដែលធ្វើដំណើរនៅលើយន្តហោះ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានកាដូពិសេសមួយ។ Vietjet ក៏នឹងអញ្ជើញឲ្យអ្នកដំណើររបស់ខ្លួន ចូលរួមក្នុងកម្មវិធីព្យុហយាត្រាដ៏ពិសេសមួយ ដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុង Da Nang នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ផងដែរ។

Love Connection – Show your summer version
Love Connection – Show your summer version

ដើម្បីទទួលបានការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃ ០ ដុល្លារអំឡុងពេលនៃយុទ្ធនាការ «ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក» មួយនេះ អតិថិជនទាំងអស់អាចរកជាវបានក្នុងកម្មវិធីប្រមូ៉សិនប្រចាំថ្ងៃឈ្មោះថា «ម៉ោង១២ថ្ងៃត្រង់ វាដល់ពេលហើយសម្រាប់ Vietjet!» ដោយមានការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃចាប់ពី ០ ដុល្លារ រាប់លានសន្លឹក នៅលើគេហទំព័រ www.vietjetair.com។ សំបុត្រក្នុងប្រមូ៉សិននេះ អាចរកជាវបានសម្រាប់ទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។ មិនថាលោកអ្នកទៅទីណាក៏ដោយ អ្នកដំណើរទាំងអស់នឹងទទួលបានសកម្មភាពកម្សាន្តដ៏ពិសេសនៅលើយន្តហោះរបស់ Vietjet អំឡុងពេលនៃរដូវក្តៅនេះ។

ដើម្បីចាប់ផ្តើមកម្មវិធីជប់លៀងនារដូវក្តៅនេះ ក្រុមហ៊ុន Vietjet នឹងផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យចំនួន ៨០០ ០០០ សន្លឹកបន្ថែមទៀត សម្រាប់ថ្ងៃមាសចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែឧសភា។ សំបុត្រក្នុងប្រមូ៉សិននេះ នឹងដាក់លក់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ២ រសៀល (GMT+7) សម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម។ អំឡុងពេលនៃការធ្វើដំណើរសម្រាប់ប្រមូ៉សិននេះ គឺចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

រាល់សំបុត្រក្នុងប្រមូសិនទាំងអស់ អាចរកជាវបានតាមរយៈគេហទំព័រលក់សំបុត្រផ្លូវការលើអនឡាញរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺ www.vietjetair.com (លោកអ្នកក៏អាចចូលទៅកាន់ https://m.vietjetair.com តាមរយៈទូរស័ព្ទដៃផងដែរ) និងតាមរយៈ https://www.facebook.com/vietjetglobal/ (ដោយគ្រាន់តែចុចទៅលើប្រអប់ «Booking»)។ ការទូទាត់ អាចធ្វើឡើងដោយងាយស្រួលជាមួយនឹងកាតឥណទាន និងឥណពន្ធអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union៕
(*) មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ
(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកជាតិ
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]