កូរ៉េខាងត្បូង ៖ អស់រយៈពេលជាយូរណាស់មកហើយ ដែលតារាចម្រៀងទោលដ៏ល្បី Lee Hyori ត្រូវបានគេចាត់ទុកថា ជាតារាស្រីកូរ៉េដ៏អស្ចារ្យបំផុត និងជាម្ចាស់ក្សត្រីនៃអ្នកសម្ដែង Solo នៅក្នុងវិស័យ Kpop ផងដែរ។

រហូតមកដល់ពេលបច្ចុប្បន្ន ទោះបីជា Lee Hyori បានបាត់មុខពីវិស័យនេះ ក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែចងចាំ ភាពអស្ចារ្របស់នាង រាល់ពេលដែលសម្ដែងនៅលើឆាក ដែលនាងអាចធ្វើឲ្យ អ្នកទស្សនាសម្លឹងមើល ស្ទើរតែភ្លឹកទៅហើយ។

យ៉ាងណាមិញ អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងទោលបច្ចុប្បន្ន ក៏មានទេពកោសល្យមិនអន់ដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ មានក្រុមអ្នកគាំទ្រជាច្រើន បានធ្វើការស្ទុងមតិទាក់ទងនឹង ការសម្ដែងដ៏អស្ចារ្យរបស់ តារាស្រីល្បីៗ ដែលជាតារាចម្រៀងទោល ដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេង ក្នុងពេលបច្ចុប្បន្ន។

ពួកគេបានរកឃើញថា តារាស្រីទាំងនោះ ម្នាក់ៗគឺសុទ្ធតែមានទេពកោសល្យ ដែលអាចបង្ហាញការសម្ដែងដ៏អស្ចារ្យ រហូតជាប់ឈ្មោះជា Lee Hyori ជំនាន់ថ្មី៕

ចង់ដឹងថា តើតារាស្រីរូបណាខ្លះ ត្រូវគេចាត់ទុកថាជា Lee Hyori ជំនាន់ថ្មី?

ទស្សនារូបភាពខាងក្រោម ៖ 

១. HyunA

រូបភាព HyunA

២. IU

រូបភាព IU

៣. Taeyeon

រូបភាព Taeyeon

៤. Sunmi

រូបភាព Sunmi

៥. Hwasa 

រូបភាព Hwasa

៦. Chungha

រូបភាព Chungha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]