ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃហើយ ដែលតារាស្រីដ៏មានប្រជាប្រិយភាពអ្នកនាង រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ បានទទួលសមាជិកថ្មី កូនដ៏គួរឲ្យស្រលាញ់ម្នាក់ដោយសុវត្ថិភាព និងមានការចូលរួមអបអរ ពីសំណាក់បណ្តាអ្នកគាំទ្រជាច្រើន។

ក្រោយសម្រាលកូនរួចឃើញថាតារាស្រីរូបនេះ ក៏ចាប់ផ្តើមបង្ហាញនូវរូបភាពជាច្រើនសន្លឹក របស់កូនជាទីស្រលាញ់របស់ខ្លួន ជាបន្តបន្ទាប់ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ទៅលើមុខមាត់ យ៉ាងគួរឲ្យក្នាញ់របស់កូននាងគ្រប់គ្នា។

ដោយក្នុងនោះឃើញថា កូនតូចដែលទើបនឹងកើតទើបបានមួយសប្តាហ៍របស់នាង មានមុខមាត់ស្រស់ស្អាត កាន់ទៅតាមម្តាយនិងឪពុកទាំង២ ដែលសុទ្ធតែស្អាតៗដូចគ្នា។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់នាង ដែលជាតារាស្រីម្នាក់ ដែលមិនត្រឹមតែមានស្វាមីមើលថែផ្តល់ភាពកក់ក្តៅទេ ពេលនេះនាងក៏ទទួលបានកូនម្នាក់ទៀត ដែលមុខគួរឲ្យស្រលាញ់តាំងពីក្មេងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

រ៉ូ ចាន់ដារ៉ា និងស្វាមី
រ៉ូ ចាន់ដារ៉ា និងស្វាមី
រ៉ូ ចាន់ដារ៉ា ពេលកំពុងពរពោះ
រ៉ូ ចាន់ដារ៉ា ពេលកំពុងពរពោះ
រ៉ូ ចាន់ដារ៉ា ពេលសម្រាលកូន
រ៉ូ ចាន់ដារ៉ា ពេលសម្រាលកូន
កូនរ៉ូ ចាន់ដារ៉ា ួទើបនឹងសម្រាល
កូនរ៉ូ ចាន់ដារ៉ា ួទើបនឹងសម្រាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]