ថៃ៖ ថ្មីៗនេះអ្នកគ្រប់គ្រងតារាដ៏ល្បីលោក A Supachai បានផុសរូបមួយសន្លឹក រំលឹកអនុស្សាវរីយ៍កាលពី២០ឆ្នាំមុន នៅក្នុងថ្ងៃកំណើតរបស់តារាស្រី May Fuang។ នៅក្នុងរូបនោះមានដូចជាតារាសម្តែងស្រីAum Pachrapa លោកA Supachai និងតារាស្រីMay Fuang។

ជាមួយគ្នានោះដែរលោកA Supachai បានភ្ជាប់ជាមួយសំណេរដ៏មានន័យខ្លីមួយថា «HBD ណា៎ប្អូនMay មានក្តីសុខច្រើនៗណា៎ រូបថតពណ៌រៀងហើរពណ៌បន្តិចហើយ ព្រោះថត តាំងពី២០ឆ្នាំមុន តែក្តីស្រលាញ់ដែលបងAមានចំពោះMayមិនដែលថយចុះទេ»។

លោកA Supachaiផុសរូបមួយសន្លឹកនេះ ក្នុងន័យចង់បង្ហាញពីចំណងមិត្តភាពរវាងគ្នានឹងគ្នា។ តែផ្ទុយទៅវិញគ្រប់គ្នា បែរជាចាប់អារម្មណ៍ ទៅលើរូបសម្រស់ទៅវិញ ដែលមើលទៅមានភាពខុសប្លែកគ្នាស្ទើរតែទាំងស្រុង បើប្រៀបជាមួយបច្ចុប្បន្ន។

ជាការពិតណាស់វាជារឿងធម្មតា ព្រោះថាមនុស្សម្នាក់ៗតែងតែព្យាយាមផ្លាស់ប្តូរខ្លួនឯងឲ្យល្អជាងមុន ជាពិសេសរឿងសម្រស់តែម្តង ព្រោះអ្នកណាៗក៏ចង់ស្អាតដែរ៕

ចង់ដឹងកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Aum Pachrapa
A Supachai
May Fuang
Aum និង A
Aum និង A
May និង Aum
រូបពួកគេទាំង៣កាលពី២០ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]