អង់គ្លេស៖ អតីតនិស្សិតស្រីវ័យ ៣៣ឆ្នាំ បញ្ចប់ការសិក្សាផ្នែកច្បាប់ម្នាក់ មកពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស បានសម្រេចចិត្តចាប់ផ្តើមបើករកស៊ីខ្លួនឯង លក់សម្លៀកបំពាក់តាមអនឡាញវិញ បន្ទាប់ពីនាងបរាជ័យជាច្រើនលើកច្រើនសានៅក្នុងការដាក់ពាក្យធ្វើការ ក៏ព្រោះតែនាងអះអាងថា មកពីខ្លួនមានសម្រស់ស្រស់ស្អាតពេក។

នាង Irina Kova

អតីតនិស្សិតស្រីផ្នែកច្បាប់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Irina Kova (កើតនៅក្នុងប្រទេសរុស្ស៊ី) បានអះអាងប្រាប់ថា ភាពទាក់ទាញរបស់នាង វាបែរក្លាយទៅជាឧបសគ្គដ៏ធំ ដែលធ្វើឲ្យនាងពិបាកនឹងរកការងារធ្វើខ្លាំងណាស់នៅក្នុងទីក្រុងឡុដ៏ បើទោះបីជានាងបានបញ្ចប់ការសិក្សាយ៉ាងត្រឹមត្រូវ និងមានប្រវត្តិរូបល្អគួរឲ្យចាប់អារម្មណ៍ (CV) ក៏ដោយ។ នេះក៏ព្រោះតែគ្រប់គ្នាហាក់មានអារម្មណ៍មិនទុកចិត្តលើនាង ឯខ្លះទៀតបែរជាធុញទ្រាន់ និងមិនខ្វល់ពីនាងជាដើម។

នាង Irina Kova

យ៉ាងណាមិញ បើតាមការឲ្យដឹងពី Kova បាននិយាយថា ពីមុនមកនាងក៏ធ្លាប់ធ្វើការងារឲ្យគេពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍មុខជំនួញមួយផងដែរ។ ប៉ុន្តែដោយសារតែមានសម្ពាធមួយចំនួន ទើបនាងសម្រេចចិត្តលាឈប់វិញ។

Kova នាងក៏ដឹងខ្លួនឯងច្បាស់ដែរថា សម្រស់របស់នាងមិនសូវជាអំណោយផលប៉ុន្មាននោះទេ ព្រោះថាមាត់ក៏ធំ ភ្នែកក៏ធំ ហេតុដូចនេះហើយទើបបានជានាងព្យាយាមកែខៃខ្លួនឯង តាមរយៈការ Make Up ឬផាត់មុខ (ស្រាលៗមិនស៊ិចស៊ីខ្លាំង) ស្លៀកពាក់សមរម្យ ពាក់វ៉ែនតា និងផ្លាស់ប្តូរពណ៌សក់ជាដើម ដើម្បីឲ្យមើលទៅមានភាពទាក់ទាញ និងស្រស់ស្អាត។ ហើយការធ្វើបែបនេះនាងក៏បានគិតដែរថា វាសមស្របនឹងអាជីពការងាររបស់នាង ឬអាចនិយាយបានថា ការធ្វើខ្លួនសមជាអ្នក Professional និងការងារតែម្តង។

នាង Irina Kova

ប៉ុន្តែផ្ទុយទៅវិញ នាងបែរជារងការរិះគន់ជាច្រើន ពីសំណាក់សហសេវិក (អ្នករួមការងារជាមួយ) រួមទាំងចៅហ្វាយនាយទៀតផង។ នាងថា អតីតចៅហ្វាយនាយរបស់នាង ធ្លាប់បានប្រាប់នាងថា នាងគួរតែបញ្ឈប់ការធ្វើខ្លួនស្អាត ដែលមើលទៅលេចធ្លោទៀតទៅ ហើយគួរតែធ្វើខ្លួនបែបសុភាពៗវិញ។ ខណៈដែល Kova នាងក៏បានឆ្លើយតបវិញថា ការរៀបចំខ្លួនរបស់នាងនេះ គ្រាន់តែជាអ្វីដែលបំពេញលើសម្រស់ធម្មជាតិរបស់នាង ក៏ដូចជាអាជីពការងារតែប៉ុណ្ណោះ។ ហើយនាងក៏មិនមានចេតនា នៅក្នុងការវាយប្រហារក្រសែភ្នែកអ្នកដទៃ ឲ្យមកចាប់អារម្មណ៍លើរូបនាងនោះឡើយ។

ម្យ៉ាងការរៀបចំខ្លួនបែបនេះ នាងក៏ទទួលបានដំបូន្មានពីអ្នកប្រឹក្សារបស់នាងខ្លះៗផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យឱកាសការងារកាន់តែរីកចម្រើន និង Professional ផងដែរ។

នាង Irina Kova

Kova បន្តថា ប្រហែលជាចៅហ្វាយនាយ ឬប្រុសៗទាំងនោះ មិនចង់ជួលនាងធ្វើការ ព្រោះតែពួកគេគិតថា នាងមិនល្អ (មុខអាក្រក់) ឬមិនចង់ឲ្យអាប់អួរការងារក៏ថាបាន។ ហើយប្រហែលជាពួកគេ ចូលចិត្តជួលតែនារីៗណាដែលមិនសូវមានភាពទាក់ទាញទេមើលទៅ ទើបសក្តិសមនឹងកន្លែងការងាររបស់ពួកគេ។

នាងថា ជាពិសេស បើសម្រាប់ចៅហ្វាយនាយ ឬបុរសៗដែលមានប្រពន្ធរួច ច្បាស់ជាមិនចង់ឲ្យប្រពន្ធខ្លួនមកមើលកន្លែងធ្វើការងាររបស់ពួកគេទេមើលទៅ ព្រោះពួកគេខ្លាចប្រពន្ធឃើញថា នៅកន្លែងធ្វើការមានស្រីស្អាត ស៊ិចស៊ី អង្គុយក្បែរពួកគេ ខ្លាចប្រពន្ធឆេះដុំក៏ថាបាន។

ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យ Kova គិតថា ទំនងមកពីនាងជាស្អាតស្រីហើយមើលទៅ ទើបបានជានាងពិបាករកការងារធ្វើបែបនេះ ព្រោះបើគ្រប់គ្នាហាក់សម្លឹងសម្លក់ និងរិះគន់លើនាងបែបនេះនោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

នាង Irina Kova
នាង Irina Kova
នាង Irina Kova
នាង Irina Kova
នាង Irina Kova
នាង Irina Kova
នាង Irina Kova
នាង Irina Kova

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]