កូរ៉េខាងត្បូង៖ កាលពីខែមិនាកន្លងទៅនេះ នាង Lisa សមាជិកក្រុម BLACKPINK ត្រូវបានប្រកាសជាផ្លូវការថារូបនាង បានក្លាយជាអ្នកតំណាងផលិតផលឲ្យក្រុមហ៊ុនទូរស័ព្ទរបស់ប្រទេសថៃ មានឈ្មោះថា AIS។ ឯចំណែកកាលពីម្សិលមិញនេះវិញ ក្រុមហ៊ុន AIS ក៏បានបញ្ចេញវីដេអូ Teaser ដ៏ខ្លីមួយ ប្រហែល១០ វិនាទី ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ Teaser ដែលចេញកាលពីម្សិលមិញនេះដែរ បើទោះជាខ្លីក៏ពិតមែន ក៏ប៉ុន្តែក្នុងវីដេអូនោះ មានដាក់សម្លេងរបស់នាង Lisa ចម្រៀងមួយឃ្លា ដែលជាសញ្ញាមួយធ្វើឲ្យអ្នកគាំទ្រគិតថា នាង Lisa ប្រាកដជាសមាជិកទី២ បន្ទាប់ពី Jennie ដែលនឹងចេញជាតារាចម្រៀងទោល ជាមិនខាននោះទេ។

តួយ៉ាង មូលហេតុដែលធ្វើឲ្យមហាជនមានការរំពឹងបែបនេះ ព្រោះថាកាលពីមុន ផលិតកម្ម YG ធ្លាប់ផលិតបទចម្រៀងមួយសម្រាប់ក្រុម 2NE1 ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន ម៉ាកម៉ូតូមួយនៅក្នុងប្រទេសថៃ ដូច្នេះហើយ សម្រាប់ Lisa ផលិតកម្មក៏អាចនឹងធ្វើដូចអ្វីដែលពួកគេធ្លាប់ធ្វើពីមុនសម្រាប់ការផ្សព្វផ្សាយនៅប្រទេសថៃផងដែរ។

យ៉ាងណាក្តី ទាំងនេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកគាំទ្រតែប៉ុណ្ណោះ ។ ឯចំណែកការចេញវីដេអូពេញក្នុង ការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទូរស័ព្ទនេះដែរ នឹងត្រូវបញ្ចេញនៅថ្ងៃទី ២៣ ស្អែកនេះហើយ ដូច្នេះហើយអ្នកគាំទ្រមានតែរង់ចាំមើលតែប៉ុណ្ណោះ ថាតើវានឹងដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកដែរឬទេ?

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]