អង់គ្លេស៖ ក្លិប Manchester United កំពុងតែព្យាយាមក្នុងការចរចាជាមួយ David De Gea ដើម្បីបន្តពន្យារកិច្ចសន្យារបស់អ្នកចាំទីរូបនេះ ខណៈដែលបច្ចុប្បន្នកិច្ចសន្យារបស់ De Gea នៅទឹកដីអង់គ្លេស មានសុពលភាពត្រឹមឆ្នាំ ២០២០ តែប៉ុណ្ណោះ។

អ្នកចាំទី David De Gea

ប៉ុន្តែបើយោងតាមប្រភពពី The Sun បានរាយការណ៍ថា អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ច្បាស់ហើយថា គេនឹងមិនបន្តរួមរស់នៅទឹកដី Old Trafford បន្តទៀតឡើយ ដោយមានន័យថា រូបគេបានបដិសេធនូវរាល់សំណើទាំងអស់របស់ក្លិប ក្នុងការផ្តល់លក្ខខណ្ឌចរចាកិច្ចសន្យាថ្មី។ ដោយសារបែបនេះហើយ ក្លិប Manchester United កំពុងឈឺក្បាលខ្លាំងចំពោះបញ្ហានេះ ដោយមិនដឹងថាគួររក្សាទុករូបគេមួយរដូវកាលទៀត ឬលក់ចេញតែម្តង ជាជាងត្រូវខាតបង់កីឡាកររូបនេះទទេៗដោយគ្មានតម្លៃខ្លួនក្រោយផុតកុងត្រា។

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

គួរឱ្យដឹងថា បច្ចុប្បន្ននេះក្លិប PSG បានផ្តល់សំណើមួយដែលគួរឱ្យចាប់អារម្មណ៍មកកាន់ David De Gea ក៏ដូចជាក្លិប Manchester United ផងដែរ។ ក្លិបយក្សរបស់បារាំងមួយនេះ បានដាក់សំណើមកកាន់ក្លិប Man UTD ចំនួន ៦០លានផោនសម្រាប់អ្នកចាំទីរូបនេះ និងសន្យាថានឹងផ្តល់ឱ្យ De Gea នូវប្រាក់នឿយហត់ចំនួន ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ ប្រសិនបើរូបគេយល់ព្រមចំពោះសំណើផ្ទេរមកកាន់ Ligue1។

យ៉ាងណាក្តី យើងនឹងរង់ចាំមើលទាំងអស់គ្នា! តើ Manchester United បន្តរក្សាទុក De Gea ឬលក់ចេញតែម្តងនារដូវកាលនេះ?

អ្នកចាំទី David De Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]