អាមេរិក៖ ជាការពិត មនុស្សស្រីរាល់គ្នា សុទ្ធសឹងតែចង់បាន ជីវិតគូដែលផ្អែមល្ហែម និង មានបុរសដែលចេះយកចិត្ត ទុកដាក់ចំពោះក្រុមគ្រួសារ។ 

ជាក់ស្ដែង  តារាសម្ដែងស្រី សារ៉ាយ សក្ខណា​ បានធ្វើឲ្យហ្វេនៗ មិនសរសើរមិនបាន ពីស្នេហារបស់នាង។ ក្នុងនោះ អ្នកនាង បានរៀបការជាមួយស្វាមី ដែលជាអាណិកជន ហើយបានទៅរស់នៅ លើទឹកដីសហរដ្ឋអាមេរិក និងមានចំណងដៃ កូនស្រីដ៏គួរឲ្យស្រលាញ់ ម្នាក់ទៀតផង។ 

បើក្រឡេកមើល ជីវិតស្នេហារបស់នាង បានធ្វើឲ្យមហាជន មានការច្រណែនជាខ្លាំង គឺស្វាមីរបស់នាង បានថ្នាក់ថ្នម មិនឲ្យទាស់ចិត្តឡើយ ជាពិសេស​ បើទោះបីជា ម្ចាស់បេះដូងរបស់នាង រវល់បែបណា ក៏តែងឆ្លៀតពេលវេលា សម្រាប់នាងនិងកូនស្រីជានិច្ច ។

តាមរយៈគណនីហ្វេសប៊ុក របស់សក្ខណា តែងតែបង្ហោះរូបភាពស្វីតៗ រវាងនាងនិងស្វាមី ដែលបានដើរលំហែជាច្រើនកន្លែង ប្រកបដោយទឹកមុខ សប្បាយរីករាយនិងមានក្ដីសុខយ៉ាងខ្លាំង អមដោយពាក្យពេចន៏ផ្អែមល្អែម។ ម៉្យាងទៀត ស្នេហារបស់តារាសម្ដែងនេះ មិនដែលលេចលឺ រឿងចម្រូងចម្រាស់អ្វីនោះឡើយ គឺមានតែការដែលរស់នៅ ប្រកបដោយសុភមង្គលផងដែរ។

ក្រោយពីឃើញបែបនេះហើយ ហ្វេនៗរបស់នាងបញ្ចេញមតិ សប្បាយចិត្តយ៉ាងខ្លាំង ដែលឃើញសក្ខណា មានសំណាងបែបនេះ ព្រមទាំងរំពឹងថា នឹងបានឃើញវត្តមាន តារាសម្ដែងរូបនេះ មកលេងនៅស្រុកខ្មែរ ឆាប់ៗទៀតផង៕

សក្ខណា និងស្វាមី
សក្ខណា និងស្វាមី
សក្ខណា និងស្វាមី
សក្ខណា និងស្វាមី
សក្ខណា និងស្វាមី
ក្រុមគ្រូសារ សារ៉ាយ​ សក្ខណា
កូនស្រីរបស់ សក្ខណា
តារាសម្ដែង សារ៉ាយ សក្ខណា
សក្ខណា និងស្វាមី
ស្វាមីរបស់ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា