ភ្នំពេញ៖ តារាចម្រៀងប្រុសលោក នីកូ កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ការងារកាន់តែរីកចម្រើន រកពេលសម្រាកមិនចង់បាន ស្របពេលដែលការងារផ្ទាល់ខ្លួនក៏កាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

យ៉ាងណាមិញប្រិយមិត្តជាច្រើន ប្រាកដជាបានបានដឹងហើយថា តារាប្រុសរូបនេះច្រៀងចម្រៀងបែបយុវវ័យជាច្រើន ដែលត្រូវចិត្តបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែលេចឡើង ជាមួយវីដេអូដែល តារាប្រុសរូបនេះបានច្រៀងនៅក្នុងថ្ងៃកំណើតរបស់ខ្លួន។

អ្វីដែលចាប់អារម្មណ៍នោះ គឺលោកបានលើកឡើងជាមួយនឹង បទចម្រៀងពីមរតកដើមមកច្រៀង ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តជាមួយនឹងសម្លេងដ៏ពីរោះរបស់លោក ដែលមានសម្លេងស្រទន់ ពីរោះខ្លាំងនៅពេលដែលច្រៀងបទពីដើមបែបនេះ។

តាមរយៈ វីដេអូការច្រៀងមួយនេះ របស់លោក បានធ្វើឲ្យអ្នកគាំទ្រពិតជាពេញចិត្ត ដែលលោកមានសមត្ថភាពល្អ អាចច្រៀងពីរោះស្ទើរគ្រប់បទ មិនថាជាបទមរតកដើម និងបែបសម័យនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោក នីកូ
លោក នីកូ
លោក នីកូ
លោក នីកូ
លោក នីកូ ពេលឡើងច្រៀង
លោក នីកូ ពេលឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ