ភ្នំពេញ៖ អាចនិយាយបានថាពីមួយថ្ងៃ ទៅមួយថ្ងៃប្រជាប្រិយភាពរបស់តារាចម្រៀងស្រីតូចច្រឡឹង កញ្ញា បាន មុន្នីល័ក្ខ កើនឡើងខ្លាំងមែនទែន ជាមួយនឹងទេពកោសល្យចម្រៀងរបស់ខ្លួន ស្ទើរតែគ្រប់ចង្វាក់ សុទ្ធតែទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យក្នុងពេលបច្ចុប្បន្ននេះ។

ជារើយៗតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពកញ្ញា បាន មុន្នីល៏ក្ខ រូបនេះ តែងតែបង្ហោះបទចម្រៀង Cover នៅលើបណ្ដាញសង្គមទទួលបានការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងការបកស្រាយចម្រៀងរបស់ ខ្លួន ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អតីតបេក្ខជន The Voice Cambodia កញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះវីដេអូCover បទចម្រៀងមួយ ដែលមានចំណងជើងថា៖ «ព្រានបេះដូង» ដែលជាសំនៀងដើមរបស់ កញ្ញា ខេមរៈ ស្រីពៅ ដែលបានលាចាកលោក កាលពីថ្មីៗនេះ។

លើសពីនេះទៅទៀតនោះគឺ កញ្ញា បាន មុន្នីល័ក្ខ ត្រូវបានបណ្ដាអ្នកគាំទ្ររបស់ ខ្លួន សរសើរមិនដាច់ពីមាត់នោះទេ ដែលជ្រើសរើសយកបទCover ស្រីពៅ មក ព្រោះតាំងនាងស្លាប់ មិនដែលមានអ្នកណាយកបទនាង មកគាស់កកាយច្រៀងទេ៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នា ៖  

កញ្ញា បាន មុន្នីល័ក្ខ
កញ្ញា បាន មុន្នីល័ក្ខ
កញ្ញា បាន មុន្នីល័ក្ខ
កញ្ញា បាន មុន្នីល័ក្ខ
ខេមរៈ ស្រីពៅ កាលនាងនៅរស់
កញ្ញា បាន មុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ